ស្រ្តីគ្រីស្តបរិស័ទមួយរូបក្លាយជាមន្រ្តីនៅរដ្ឋតាមីល ណាឌូ

ស្ត្រីគ្រីស្តបរិស័ទ ម្នាក់ ដែលបានរួចផុតពីគ្រោះអគ្គីភ័យនៅសាលាកាតូលិកមួយកាលពីឆ្នាំ២០០៤ ដែលជាសោកនាដកម្ម ដ៏រន្ធត់បំផុតមួយក្នុងប្រវត្តិសាស្ត្រឥណ្ឌា ត្រូវបានតែងតាំងជាមន្ត្រីរដ្ឋាភិបាលនៃរដ្ឋតាមីល ណាឌូ បន្ទាប់ពីបានធ្វើការការតស៊ូអស់រយៈពេលជាច្រើនឆ្នាំ។

នៅក្នុងវ័យ ៣១ ឆ្នាំ លោកស្រី ជេនីហ្វឺ (S.S. Jenifer) អាចសម្រេចបានលទ្ធផលប្រឡងចូលបម្រើការរដ្ឋនៅក្នុងលំដាប់ទី១៥ ហើយបានក្លាយជាមន្រ្តីដែលមានតួនាទីជា នាយករងក្នុងនាយកដ្ឋានអភិវឌ្ឍន៍ជនបទ ដែលជាមុខដំណែងសមរម្យមួយ។

លោកស្រី ត្រូវបានគេដឹងថា ជាជនរងគ្រោះនៅក្នុងគ្រោះអគ្គីភ័យនៅសាលាបឋមសិក្សានៅក្នុងតំបន់ គុនបាកូណាម (Kumbakonam) កាលពីខែកក្កដា ឆ្នាំ២០០៤ ដោយកាលនោះ លោកស្រីមានអាយុត្រឹម៩ ឆ្នាំ ។ ដោយគ្រោះកំណាចនោះវាសម្លាប់ជីវិតមនុស្សអស់ ៩៤ រូប។

នៅកាលនោះលោកស្រី បាននាំប្អូនប្រុសចាកចេញពីថ្នាក់រៀនត្រឹមតែពី២ទៅ៣នាទីប៉ុណ្ណោះនៅពេលដែលគ្រោះអគ្គីភ័យនេះកើតឡើង។

ទោះជាមានជីវភាពពិបាក ប៉ុន្តែលោកស្រី បានតស៊ូរៀនដល់ថ្នាក់ បរិញ្ញាបត្រផ្នែកគណិតវិទ្យានៅទីក្រុង ចេនណៃ (Chennai)ក្រោយតស៊ូរៀនផងរកលុយផង តាមរយៈការដើរបង្រៀនគេ។

លោកស្រីបានព្យាយាមរៀនសូត្រជាប់ជាមន្រ្តីពន្ធដា ពាណិជ្ជកម្ម ហើយរហូតដល់ប្រឡងជាប់ការតែងតាំងសម្រាប់មុខដំណែងជា នាយករងនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ជនបទ៕

Daily Program

Livesteam thumbnail