ស្រីលង្កាឈមមុខបញ្ហាទាសករនៅចម្ការតែ

នៅពេលអ្នកពិសាតែ ចូរចងចាំនូវអ្វីដែលកំពុងតែកើតមាននៅក្នុងចំការតែមួយចំនួននៅលើពិភពលោក ជាពិសេសគឺទាក់ទងនឹងរឿងទាសភាព។ នេះបើតាមសេចក្តីរាយការណ៍ របស់ វ៉ាទីកង់ញូវ។​

មកដល់ពេលនេះប្រទេសស្រីលង្កាជាប់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោកសម្រាប់ការផលិត «មាសបៃតង» ឬតែ ប៉ុន្តែផលិតកម្មតែដ៏ធំនេះ កំពុងតែដិតដាមដោយបញ្ហាពាក់ព័ន្ធនឹងទាស​ភាព។​

ចំការតែនៅស្រីលង្លការ ត្រូវបានគេដឹងថា គឺច្រើនមានទីតាំងនៅតំបន់ខ្ពង់រាប នៃតំបន់មួយ ដែ​លគេហៅថា ហាតតុន (Hatton) ។ ទីនោះ ជាបេះដូងនៃផលិតកម្មមាសបៃតងរបស់ស្រីលង្កា។

ស្ថានភាពផ្លូវទៅកាន់ទីនោះ គឺល្អណាស់ តែវាតូចចង្អៀត ហើយល្បឿនដែលគេអាចបើកបរបានគឺយឺតបំផុតដោយសារតែវាមានសំបូរសត្វឆ្លងកាត់ជាពិសេសគឺសត្វគោ ។

នៅតាមដងផ្លូវ អាជីវករលក់គ្រឿងទេស ត្រី និងផ្លែឈើត្រូពិច ដូចជា ផ្លែស្វាយ និងឪឡឹកឆ្ងាញ់ ល្ហុង និងម្នាស់ គ្រប់ប្រភេទ។

ប្រទេសស្រីលង្កាជាប់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោកក្នុងផលិតកម្មតែ បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងកេនយ៉ាហើ ចំការតែបានបង្កើតនូវទេសភាពដ៏ ​ទាក់ទាញ​ដោយ​មាន​កូនភ្នំគ្រប់ ដណ្តប់ដោយគម្របបៃតង។

នៅទីនោះគេ​ឃើញ​ក្រុមស្ត្រី​ជាច្រើនកំពុងតែដើរប្រមូលផលស្លឹកឈើ ដ៏​មាន​តម្លៃ ដោយ​មាន​កាបូប​ស្ពាយ​នៅ​លើ​ស្មា។ ភាគច្រើនជាជនជាតិតាមីល ដែលពួកគេជាទូទៅត្រូវធ្វើការរាប់ ម៉ោ​ងតែរកប្រាក់ចំណូល តិចជាងបីដុល្លារក្នុងមួយថ្ងៃ ហើយមួយចំនួនគឺត្រូវបង្ខំចិត្តជាប់បំណុល៕​

Daily Program

Livesteam thumbnail