សាសនៈទូតកាតូលិក២០រូបត្រូវបានគេធ្វើឃាតនៅក្នុងឆ្នាំ២០២៣
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានហ្វីដេស ញូវ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ មានសាសនៈទូតសរុប២០រូប នៅក្នុងនោះ នៅអាស៊ី ៤រូបបានត្រូវគេធ្វើឃាដ នៅក្នុងបុព្វហេតុនៃជំនឿ ។
ប្រភពដដែលបានរាយការណ៍ថា នៅក្នុងចំណោមសាសនៈទូតទាំងនោះ គឺមានលោកអភិបាលព្រះសហគមន៍ម្នាក់ លោកបូជាចារ្យ ៨ នាក់ អ្នកបម្រើអាសនៈ២នាក់ និស្សិតទេវវិទ្យាល័យម្នាក់ អ្នកដែលស្ម័គ្រចិត្តចូលរៀនអប់រំជំនឿម្នាក់ និងគ្រហស្ថជាកាតូលិក ៧ នាក់។
ប្រភពដដែលបានបន្តថា សាសនៈទូតមកពីអាស៊ីដែលត្រូវបានគេធ្វើឃាដនោះគេដឹងថា គឺជានិស្សិតកាតូលិកជនជាតិហ្វីលីពីនដែលបានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកនៃសាកលវិទ្យាល័យមួយនៅក្នុងទីក្រុង ម៉ារ៉ាវី ដែលពួកគេគឺជាអ្នកស្ម័គ្រចិត្តផលិតវីដេអូគំនូរជីវចលអប់រំជំនឿសម្រាប់សាលានៅតាមព្រះសហគមន៍។
ប្រភពដដែលបានបន្តទៀតថា ដោយឡែកសាសនៈទូតមកពីអាស៊ីពីររូបទៀតគឺ នៅហ្គាហ្សា ដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងបាញស៊ីប ខណៈដែលពូកគេកំពុងតែធ្វើដំណើរទៅមណ្ឌលសកម្មភាពបងស្រីមួយ ខណៈដែលពួកគេកំពុងតែបម្រើជនក្រីក្រនិងជនពិការនៅក្នុងមណ្ឌល។
ក្រៅពីនោះសាសនៈទូតដែលរងគ្រោះផ្សេងទៀតគឺសុទ្ធតែនៅអាហ្រ្វិក ដូចជានៅប្រទេសនី ហ្សេរីយ៉ា តង់ហ្សានី កាមេរូន ជាដើម៕