សាលា​កាតូលិក​មួយផ្អាកការងារបងស្រី​ឥណ្ឌា​ម្នាក់​ដោយ​សង្ស័យ​ថា​និយាយ​ប្រឆាំង​ហិណ្ឌូ

វិទ្យាល័យសន្ត ជេរ៉ូសា ( St. Gerosa) ដែលជាសាលាកាតូលិកមួយនៅភាគខាងត្បូងប្រទេសឥណ្ឌាបានរងនូវការចោទប្រកាន់ថាបានផ្អាកការងារគ្រូបង្រៀនបងស្រីម្នាក់ បន្ទាប់ពីឪពុកម្តាយ និងសិស្សបានចោទប្រកាន់បងស្រីពីបទប្រមាថព្រះហិណ្ឌូ សាសនាហិណ្ឌូ និងនាយករដ្ឋមន្ត្រី ឥណ្ឌា។​

បងស្រីបានរងនូវការចោទប្រកាន់នេះក្នុងអំឡុងពេលបង្រៀនមេរៀនលើមុខវិជ្ជាវិទ្យាសាស្ត្រសីលធម៌កាលពីពេលថ្មីៗនេះ។

ការផ្អាកនេះបានកើតមានឡើងក្រោមការទាមទារដោយសមាជិកសភា ម្នាក់មកពីគណបក្សជាតិនិយមហិណ្ឌូ ក្រោយពេលដែលគេដឹងថា បងស្រីត្រូវបានអាណាព្យាបាលសិស្សលើក ឡើងអំពីបញ្ហានេះ។​

បងស្រីដែលត្រូវបានសាលាបញ្ឈប់នេះ ត្រូវបានគេដឹងថា ជាគ្រូបង្រៀននៅសាលានេះអស់រយៈពេលជាងដប់ឆ្នាំមកហើយ។

នៅពេលនេះ នាយកដ្ឋានអប់រំកំពុងធ្វើការស៊ើបអង្កេត តែបងស្រីបានផ្អាកពីការងារ ដោយខាងសាលារៀនបានដាក់ គ្រូម្នាក់ទៀតឱ្យជំនួសរួចហើយ នេះ៕

Daily Program

Livesteam thumbnail