សាលាឧទ្ធរណ៍វ៉ាទីកង់សម្រេចរឿងក្តីមួយចំនួន

សាលាឧទ្ធរណ៍នៃសន្តអាសនៈបានបើកដំណើរការកាលពីសប្តាហ៍មុន  ក្រោមអង្គជំនុំជម្រះមួយដឹកនាំដោយលោកអគ្គអភិបាល អាឡិចសានត្រូ អារីជេនដ្រូ​ អារីលឡាណូ សេឌីឡូ (Alejandro Arellano Cedillo) កាលពីចុងសប្តាហ៍មុន។

នៅក្នុងអំឡុងពេលនៃការបើកដំណើរការសាលាក្តី លោកបូជាចារ្យវ័យក្មេងម្នាក់ ដែលមានអា​យុត្រឹមតែ​៣១ ឆ្នាំ​ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ និង៦ ខែ​ដោយសារតែបទចោទប្រកាន់តាំងតែពីលោកនៅជានិស្សិតទេវវិទ្យាល័យមកម្ល៉េះ។​

ការកាត់ទោសនេះក៏រួមបញ្ចូលនូវការផាកពិន័យចំនួន ១ពាន់ អឺរ៉ូផងដែរសម្រាប់ឧក្រិដ្ឋកម្មនៃអំពើពុករលួយ ដែលលោកបានប្រព្រឹត្តនៅពេលលោកជាសិស្សនៅសាលា Saint Pius Preseminary ចាប់ពីថ្ងៃទី ៩ខែសីហា ឆ្នាំ ២០០៨ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០០៩។

លោកបូជាចារ្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ បន្ទាប់ពីទទួលរងពាក្យបណ្តឹង ដោយអតីតសិស្សរួមថ្នាក់ម្នាក់ទៀត។​

ក្រៅពីនោះក៏នៅមានបទចោទប្រកាន់មួយចំនួនទៀតដែលបានលើកយកមកសាវនាការ ប៉ុន្តែដោយរួមទាំងការបៀតបៀនផ្លូវភេទ​និងអំពើពុករលួយរបស់បុព្វជិតមួយចំនួនទៀតដែរ ប៉ុន្តែ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់សាលាក្តីក៏បានច្រានចោលបទចោទប្រកាន់៕

Daily Program

Livesteam thumbnail