សាកលវិទ្យាល័យកាតូលិកត្រូវបានលើកទឹកចិត្តឲ្យបន្តបណ្តុះប្រាជ្ញា និងជួយមនុស្សជាតិ

សាកលវិទ្យាល័យកាតូលិកនានាត្រូវបានលើកទឹកចិត្តឲ្យផ្តល់អាទិភាពដល់ការសម្រេចចិត្តនិងចំណង់ចំណូលចិត្តពិតប្រាកដរបស់យុវនិស្សិត ទប់ទល់នឹងការភ័យខ្លាច និងជញ្ជាំងរបាំងវិសមភាពសង្គម ហើយប្តេជ្ញាចំពោះការផ្លាស់ប្តូរការអប់រំ និងការដោះស្រាយបញ្ហាសហសម័យ។

នេះគឺជាការលើកឡើងរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូតាមរយៈបន្ទូលនៅពេលដែលទ្រង់យាងទទួលក្រុមសមាជិកនៃសហព័ន្ធសាកលវិទ្យាល័យកាតូលិកអន្តរជាតិកាលពីសប្តាហ៍មុន។​

នៅក្នុងឱកាសនោះសម្តេចប៉ាប សម្តែងការដឹងគុណរបស់ទ្រង់ចំពោះការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យកាតូលិក ហើយទ្រង់បានមានបន្ទូលថា សាកលវិទ្យាល័យពិតជាបានដើរតួនាទីសំខាន់ណាស់សម្រាប់ការលើកកំពស់ការអភិវឌ្ឈន៍សង្គម ។

សម្តេចប៉ាបបានមានបន្ទួលបញ្ជាក់ថា ប្រវត្តិសាស្រ្តរបស់សាកលវិទ្យាល័យកាតូលិកនានាគឺពិតជាបានដំណើរការអស់រយៈពេលដ៏យូរ ដើម្បីបំភ្លឺអំពីសេចក្តីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់មនុស្ស ដោយផ្តល់នូវការយល់ដឹង ក៏ដូចជា ហេតុនិងផលនៃក្តីសង្ឃឹម ដែលកើតចេញពី ជំនឿ។

សម្តេចប៉ាបក៏បានមានបន្ទូលបន្តទៀតថា សាកលវិទ្យាល័យកាតូលិកនានាពិតជាបានកំពុងតែជួយអភិវឌ្ឈន៍សង្គមមនុស្សក៏ដូចជាការកសាងនូវ ទំនុកចិត្តក្នុងការសន្ទនាលើបញ្ហាដ៏អស្ចារ្យនៃពេលវេលារបស់មនុស្សជាតិ។​

សម្តេចប៉ាបក៏បានបន្តលើកទឹកចិត្តឲ្យបណ្តាសាកលវិទ្យាល័យកាតូលិកទាំងអស់ឱ្យរក្សាការសម្លឹងមើលតួនាទីរបស់ខ្លួនស្របតាមជំនឿនិង ​ផ្ដល់នូវ​លក្ខណៈ​វិនិច្ឆ័យ​ដ៏ត្រឹមត្រូវ ​ដើម្បី​ដឹកនាំ​ការ​ស្វែង​រក​ចំណេះ​ដឹង​គ្រប់​យ៉ាង ដែលជាតម្រូវការសម្រាប់សង្គម។

នាឱកាសនោះដែរ​សម្តេចប៉ាបបានបន្តថា សាកលវិទ្យាល័យកាតូលិកគឺត្រូវតែបន្តស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងវប្បធម៌សន្តិភាពក្នុងគ្រប់ផ្នែកទាំងអស់ ដែលចាំបាច់ត្រូវដោះស្រាយក្នុងចក្ខុវិស័យអន្តរកម្មសិក្សា។

Daily Program

Livesteam thumbnail