សហភាពអឺរ៉ុបប្រាប់អ៊ុយក្រែនកុំបារម្ភរឿងមូលនិធិ

នៅពេលនេះអ៊ុយក្រែននៅតែបន្តរង់ចាំជំនួយតម្លៃ១០០ ពាន់លានដុល្លារដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកសន្យានៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក ចូសេប​ បូរ៉ែល (Josep Borrell) ប្រមុខនយោបាយការទូតសហភាពអឺរ៉ុប បានប្រាប់អ៊ុយក្រែនថា កុំបារម្ភ​។

លោកបានអះអាងថា ចំណាប់អារម្មណ៍របស់សហភាពអឺរ៉ុបចំពោះអ៊ុយក្រែនគឺមិនមានការផ្លាស់ប្តូរឡើ​យ ទោះបីជានៅពេលនេះសហភាពអឺរ៉ុបកំពុងតែតាមដាមអ្វីដែលកំពុងតែកើតឡើងនៃសង្រ្កាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ក៏ដោយចុះ។​

លោកបានប្រាប់ អ៊ុយក្រែនថា «កុំបារម្ភ កុំបារម្ភ។ អ៊ុយក្រែនមិនចាំបាច់ព្រួយបារម្ភទេ។ ការគាំទ្ររបស់អឺរ៉ុបនៅតែបន្តខ្លាំងដូចពីមុន ហើយវានឹងបន្ត»។

លោក បាននិយាយចំពេលមានការព្រួយបារម្ភថា កង្វះគ្រាប់រំសេវរបស់អ៊ុយក្រែននឹងបង្កើនការខាតបង់របស់ខ្លួននៅលើសមរភូមិ។

មកដល់ពេលនេះទាហានរាប់សែននាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់ និងរងរបួសទាំងសងខាងចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។

ទោះជាយ៉ាងណាក៏ដោយ ជំនួយចំនួន៥០ ពាន់លានអឺរ៉ូ ដែល សហភាពអឺរ៉ុបត្រៀមសម្រាប់ជួយអ៊ុយក្រែនត្រូវបានពន្យារពេលបន្ទាប់ពីប្រទេសហុងគ្រីបានវេតូវិធានការនេះ។ ក្នុងពេលជាមួយគ្នានេះដែរ ជំនួយរបស់សហរដ្ឋអាមេរិកប្រហែល ៦០ ពាន់លានដុល្លារសម្រាប់ទីក្រុង គៀវក៏នៅមិនទាន់បានសម្រេ​ច ដោយសារតែជម្លោះនយោបាយនៅអាមេរិក ស្របពេលដែល ប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រ​កាន់ដោយប្រភពស៊ើបការណ៍សម្ងាត់របស់អង់គ្លេសថាបានកំពុងតែផ្តល់អាវុធដល់រុស្ស៊ីដោយបំពានច្បាប់អន្តរជាតិ៕

Daily Program

Livesteam thumbnail