សម្តេច​ប៉ាបយកបញ្ហា​សង្រ្គាម​នៅ​អ៊ុយក្រែន និង​ដែនដី​បរិសុទ្ធ​ ជូនសន្តយ៉ូសែប

នៅក្នុងពិធីបុណ្យអបអរអំណរសប្បាយរំលឹកដល់សន្ត យ៉ូសែប សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បាន នាំនូវបញ្ហាទុក្ខវេទនានៃសង្រ្គាមនៅអ៊ុយក្រែន និងដែនដីបរិសុទ្ធទូលសុំអោយសន្ត យ៉ូសែប ជួ យបង្ហាញផ្លូវដើម្បីឆ្ពោះទៅរកបុព្វហេតុសន្តិភាព។​

វ៉ាទីកង់ញូវបានរាយការណ៍នៅក្នុងពិធីបុណ្យរំលឹកសន្តយ៉ូសែប ដែលជាស្វាមីរបស់ព្រះនាងព្រហ្មចារិនី ម៉ារី  សម្តេចប៉ាបបានស្នើឲ្យសន្តយ៉ូសែបបង្ហាញផ្លូវនិងជំរុញឲ្យ ឱ្យភាគីទាំងអស់ ខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្រ្គាម។

សម្តេចប៉ាបបានមានបន្ទូលថា ជូនសន្តយ៉ូសែប មកដល់ពេលនេះ ប្រជាជនអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាមនិងដែនដីបរិសុទ្ធ ដែលកំពុងប៉ះទង្គិចដោយប៉ាឡេស្ទីន និងអ៊ីស្រាអែល កំពុងបង្កទុក្ខវេទនាយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ​។

ការទូលអង្វររបស់សម្តេចប៉ាបនេះបានធ្វើ នៅថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ នេះ​មុនពេលដែលព្រះសហគមន៍រៀបចំពិធីបុណ្យរំលឹកដល់សន្តយ៉ូសែប គឺជាការអំពាវនាវចុងក្រោយបង្អស់រប​ស់សម្តេចប៉ាប ដើម្បីត្រួសត្រាយរក ការបញ្ចប់សង្រ្គាមដែលកំពុងញាំញីពិភពលោក។

សម្តេច​ប៉ាប​បាន​រំលឹក​ម្តងទៀត​ថា​ ៖ «​យើង​មិន​ភ្លេច​ទេ សង្គ្រាម​តែងតែ​បរាជ័យ​។​ ​អ្នក​មិន​អាច​បន្ត​សង្គ្រាម​បាន​ឡើយ»។​

សម្តេចប៉ាបបាន​ទទូច​ថា​ ៖ «​យើង​ត្រូវ​តែ​ប្រឹងប្រែង​ដើម្បី​ចរចា​​បញ្ចប់​សង្គ្រាម​។ ​យើងត្រូវតែប្រឹងទាំងអស់គ្នា»៕

Daily Program

Livesteam thumbnail