សម្តេចប៉ាប ទទួលនាយករដ្ឋមន្រ្តីប្រទេសប៊ីឡាយ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួល ទទួលលោក ចន ប្រ៊ីសេណូ (John Briceño) នាយករដ្ឋមន្រ្តីនៃប្រទេស ប៊ីឡាយ (Belize) ដែលជាកោះតូចមួយនៅឆ្នេរសមុទ្រការ៉ាប៊ីនកាលពីចុងសប្តាហ៍មុន។
វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីទទួលបានស្វាគមន៍ដោយសម្តេចប៉ាបហើយនោះ លោក ចន ប្រ៊ីសេណូ ក៏ទទួលជួប ពិភាក្សាជាមួយនឹងលោកអគ្គអភិបាល ប៉ូលរីឆា ហ្គាឡាហ្គ័ (Paul Richard Gallagher) រដ្ឋមន្រ្តីសម្រាប់ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនានា។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលដែលបានធ្វើឡើងនៅវ៉ាទីកង់ភាគីទាំងពីរ បានបង្ហាញនូវ ទំនាក់ទំនងដ៏ល្អរវាង កោះប៊ីឡាយ និងសន្តអាសនៈ។
ភាគីបានផ្តោតជាពិសេសលើការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍កាតូលិក ក្នុងការពង្រឹងវិស័យអប់រំ និងការថែទាំជនចំណាកស្រុក។
បន្ទាប់មកភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហានយោបាយសង្គមមួយចំនួនរបស់ប្រទេសនេះ ដោយសង្កត់ធ្ងន់ទៅលើការរួមចំណែកដែលព្រះវិហារកាតូលិក ដែលមានវត្តមាននៅក្នុងសង្គមនៅក្នុងកោះ អាចផ្តល់ជូនសម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន។
កោះប៊ីឡាយនេះ ត្រូវបានគេដឹងថា ជាប្រទេសមួយ ដែលមានប្រជាជនមិនដល់កន្លះលាននាក់ផង។ ប្រជាជាតិនេះមានផ្ទៃដីប្រមាណជា ២២.៩៦៦គីឡូម៉ែត្រការ៉េ៕