សម្តេចប៉ាប៖ សន្ត ភីយូ ទី១០ ជាសម្តេចប៉ាបដែលនៅជាមួយនឹងប្រជារាស្រ្តរបស់ព្រះជាម្ចាស់

 

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានលើកឡើងថា សន្ត ភីយូ ទី១០ (St. Pius X) គឺជាសម្តេចប៉ាប ដែលតែ​ងតែនៅជាមួយនឹងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលរងទុក្ខលំបាកផ្សេងៗ។​

វ៉ាទីកង់ញូវបានសរសេរបែបនេះនៅក្នុងអារម្មណ៍កថា ជូនសៀវភៅថ្មីមួយក្បាលដែលចងក្រង និងសរសេរឡើងដោតលោកបូជាចារ្យម្នាក់ ឈ្មោះ លូស៊ីអូ បូណារ៉ា​ (Lucio Bonora) ដែលបានសរសេរអំពីសម្តេចប៉ាប ភីយូ ទី​១០ ។

សម្តេចប៉ាបបានសរសេរថា សម្តេចប៉ាបភីយូ ទី១០ គឺជាអ្នកដែលយកចិត្តទុកដាក់បំផុតនិងស៊ីជម្រៅចំពោះការអប់រំជំនឿ និងជាអ្នកដែលចេញមុខប្រឆាំងនឹងសង្រ្គាមលោកលើកទី១។

សន្ត ភីយូ ទី១០ គឺជា​សម្តេច​ប៉ាប​ដែល​បាន​ធ្វើ​ឱ្យព្រះសហគមន៍ ​ទាំងមូល​យល់​ថា បើ​គ្មាន​ពិធីបុណ្យសាសនា នោះមនុស្សជាតិក៏គ្មាន​ការរួមបញ្ចូល​គ្នា​នៃ​សេចក្ដីពិត​ដែល​បាន​បង្ហាញ នោះ​ជំនឿ​ផ្ទាល់​ខ្លួន​នឹង​ចុះខ្សោយ ហើយ​ស្លាប់​។ នេះបើតាមសម្តេចប៉ាបបានពន្យល់។

សម្តេចប៉ាបភីយូ ទី១០ គឺត្រូវបានគេដឹងថា បានក្លាយជាសម្តេចប៉ាប ពីឆ្នាំ​១៩០៣ ដល់ ឆ្នាំ១៩១៤៕

 

 

 

 

Daily Program

Livesteam thumbnail