សម្តេចប៉ាប៖ សន្តិភាពបានដោយចរចាគឺប្រសើរជាងសង្គ្រាមគ្មានទីបញ្ចប់
នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា សន្តិភាពដែលបានមកដោយសារតែការចរចាគឺវាប្រសើរជាងសង្រ្គាមដែលបន្តកើតមានឡើង ជាបន្តបន្ទាប់ដោយគ្នាកាលវេលាបញ្ចប់។
នៅក្នុងបទសំភាសនោះ សម្តេចប៉ាបក៏បានឆ្លៀតពេលអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហ្គាហ្សា និងជុំវិញពិភពលោក។
សម្តេចប៉ាបបានមានបន្ទូលថា ព្រះជាម្ចាស់តែងតែគាំទ្រជានិច្ចហើយនៅតែលើកទឹកចិត្តឲ្យមនុស្សជាតិដោះស្រាយបញ្ចប់បញ្ហា ឬសង្រ្គាមដោយការចរចារ។
សម្តេចប៉ាបបានមានបន្ទូលថា សង្រ្គាមមិនថាវាកើតឡើងនៅអ៊ុយក្រែន នៅហ្គាហ្សា និងប្រទេសដទៃទៀតគឺមានតែផលមួយគត់គឺការបំផ្លិចបំផ្លាញ។
សម្តេចប៉ាបបញ្ជាក់ថា ៖ «សូមប្រទេសនានាកំពុងមានសង្រ្គាម ពួបញ្ឈប់សង្រ្គាម សូមគ្រប់គ្នាសម្លឹងរកច្រកនៃការ ការចរចា ស្វែងរកសន្តិភាព។ សន្តិភាពដែលបានចរចាគឺ ប្រសើរជាងសង្គ្រាមគ្មានទីបញ្ចប់»។
សម្តេចប៉ាបបានស្នើឲ្យគ្រប់ទីកន្លែងដែល កំពុងធ្វើសង្រ្គាមរួមគ្នាគ្រប់ភាគី បញ្ឈប់ជម្លោះ និងជ្រើសរើសផ្លូវនៃការចរចា។
សម្តេចប៉ាបបានមានបន្ទូលថា សង្រ្គាមគឺជាអំពើ «ប្រល័យពូជសាសន៍» ហើយក្រៅពីនោះទ្រង់ ក៏បានមានបន្ទូលអំពីបញ្ហានៃការ ប្រែប្រួលអាកាសធាតុ ទិវាកុមារអន្តរជាតិ៕