សម្តេចប៉ាប៖ មនុស្សជាតិគួរតែផ្តោតលើបញ្ហាឥន្តោប្រវេសន៍
សម្តេចប៉ាប៖ មនុស្សជាតិគួរតែផ្តោតលើបញ្ហាឥន្តោប្រវេសន៍
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសារទូរលេខចូលរួមពិធីរំលឹកដល់ជនឥន្តោប្រវេសន៍លើកទី ៨ ដែលរៀបចំនៅភាគខាងជើងនៃប្រទេសអ៊ីតាលី។ វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារនោះថ្វីត្បិតតែទ្រង់ផ្ញើជូនព្រះសហគមន៍នៅភូមិភាគខាងជើងអ៊ីតាលីមែន ប៉ុន្តែខ្លឹមសារជារួម
គឺទ្រង់ជំរុញអោយគ្រប់គ្នារួមទាំងមេដឹកនាំព្រះសហគមន៍កាតូលិក និងអ្នកនយោបាយអោយយកចិត្តទុកដាក់នៅលើផ្លូវនៃសុវត្ថិភាព ការធ្វើឥន្តោប្រវេសនស៍ស្របច្បាប់ ខណៈដែលពេលនេះសង្រ្គាមនិងទំនាស់កំពុងតែធ្វើឲ្យមាននិន្នការកើនឡើងនូវអត្រាឥន្តោប្រវេសន៍ ។
គួររំលឹកថា សាររបស់សម្តេចប៉ាបនេះគឺចូលរួមកម្មវិធីដែលរៀបចំដោយព្រះសហគមន៍កាតូលិក នៅអ៊ីតាលី ដោយផ្តោតនៅលើប្រធានបទសេរីភាពនៃការចាកចេញ និងសេរីភាពនៃការស្នាក់នៅ ។
សម្តេចប៉ាបក៏បានមានបន្ទូលអំពីមជ្ឈភាព របស់មនុស្សជាតិ ដោយឆ្លុះបញ្ចាំងជាពិសេសនៅលើបញ្ហាប្រឈមនៃឥន្តោប្រវេសន៍ ដែលនៅពេលនេះកំពុងតែក្លាយជាបញ្ហាបាតុភូតសកលទៅហើយ៕