សម្តេចប៉ាប៖ បច្ចេកវិទ្យាថ្មី និងAI កំពុងផ្លាស់ប្តូរទិដ្ឋភាពការងារ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលកាលពីថ្ងៃសុក្រសប្តាហ៍មុនថា មនុស្សជាតិកំពុងតែប្រ ឈមមុខនឹងការមកដល់នៃបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយក្រៅពីនោះ បញ្ញសិប្បនិម្មិតក៏ជាចំណែកមួយដែលកំពុងតែមកដល់ផងដែរ ។
សម្តេចប៉ាប បានឆ្លុះបញ្ចាំងពីបេសកកម្មនៃការបណ្តុះបណ្តាលមនុស្សជាតិ ដោយទ្រង់ បានកត់សម្គាល់ថា សព្វថ្ងៃនេះទិដ្ឋភាពការងារបានកំពុងតែ ផ្លាស់ប្តូរមិនឈប់ឈរ ដោយសារបច្ចេកវិទ្យាថ្មី និងការអភិវឌ្ឍន៍នៃបញ្ញាសិប្បនិម្មិត។
ក្នុងន័យនេះ សម្តេចប៉ាប បានព្រមានប្រឆាំងនឹងការល្បួងផ្ទុយគ្នាពីរគឺ៖ ការភ័យខ្លាចនៃបច្ចេកវិទ្យា និងបច្ចេកទេស ពោលគឺ «ការបំភាន់ថាបច្ចេកវិទ្យាអាចដោះស្រាយបញ្ហាទាំងអស់បាន»។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ចម្លើយតែមួយគត់ចំពោះបញ្ហាប្រឈមនេះ គឺជំនួសមកវិញ «ការបណ្តុះបណ្តាលជាបន្តបន្ទាប់ ប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យជានិច្ច»។
ទន្ទឹមនឹងនោះ សម្តេចប៉ាបបានបន្ថែមថា យើងក៏ត្រូវតែប្តេជ្ញាក្នុងការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរចំពោះការងារមួយចំនួន ជាពិសេសការងារដោយដៃ ដែលនៅពេលនេះការងារហត្ថកម្មត្រូវបានសង្គមទទួលស្គាល់តិចតួចនាពេលបច្ចុប្បន្ននេះ។
សម្តេចប៉ាប បានទទូចថា ៖ «ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវគឺជាថ្នាំបំបាត់ការបោះបង់ការសិក្សា និងជាការឆ្លើយតបទៅនឹងតម្រូវការការងារនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ច» ដោយលើកឡើងពីតម្រូវការសម្រាប់ការសហការយ៉ាងជិតស្និទ្ធជាមួយគ្រួសារ និងទំនាក់ទំនង៕