សម្តេចប៉ាប៖ ការសន្ទនាអន្តរសាសនាជំរុញសន្តិភាព និងភាតរភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាស លើកទឹកចិត្តមនុស្សគ្រប់សាសនាឱ្យលើកកម្ពស់ភាពច​ម្រុះ សន្តិភាព និងការថែរក្សានូវរាល់ការបង្កើត ដូចដែលទ្រង់បានជួបជាមួយអ្នកចូលរួមក្នុង ស​មាជនៃអ្នកដឹកនាំពិភពលោក និងសាសនានានាសំដៅយកសាសនាកសាងភាតរភាព សន្តិភា​ព និង​វិបុលភាពសង្គមមនុស្ស។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលដែលក្រសួងទទួលបន្ទុកកិច្ចសន្ទនាអន្តរសា​សនា ដែលបានរៀបចំឡើងនៅក្នុងទីក្រុងរ៉ូម កាលពីសប្តាហ៍មុន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានថ្លែងអំណរគុណដល់អស់អ្នកដែលបានចូលរួមនិងគាំទ្រនូវការលើកកម្ពស់កិច្ចសន្ទនាអន្តរសាស​នា។

សម្តេចប៉ាបបានលើកឡើងពីទិដ្ឋភាពបីនៃការងាររបស់ក្រុមការងារដែលទទួលបន្ទុកកិច្ចសន្ទ​នា​អន្តរសាសនាដោយបង្ហាញនូវហឫទ័យគោរពចំពោះភាពចម្រុះ ការប្តេជ្ញាចិត្តកិច្ចខិតខំការ​ពា​រភពផែនដីនិងការលើកកម្ពស់សន្តិភាព។

សម្តេចប៉ាបបានមានបន្ទូលអំពីសារៈសំខាន់នៃការគោរពភាពចម្រុះ ដោយមានបន្ទូលដា វា ជា «ធាតុដែលមិនអាចខ្វះបានក្នុងលទ្ធិប្រជាធិបតេយ្យ» ដែលជួយមនុស្សឱ្យរស់នៅដោយសុខ​ដុម​រមនា។

សម្តេចប៉ាបបានមានបន្ទូលថា សង្គមមនុស្សតែងប្រកាន់យកនូវ សង្គមដែលមានសុខភាពល្អ ដែលមិនច្រឡំសាសនា និងនយោបាយ ប៉ុន្តែទទួលស្គាល់តួនាទីដែលសាសនាដើរតួក្នុងការបម្រើផលប្រយោជន៍រួមរបស់សង្គម។

សម្តេចប៉ាបបានបន្ថែមថា ៖ «សន្តិភាព និងភាពសុខដុមរមនាក្នុងសង្គមត្រូវបានលើកតម្កើងជាគំរូរបស់អ្នកដោយការអនុវត្តដោយយុត្តិធម៌ និងសមធម៌នៃធាតុផ្សំនៃជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នាទាក់ទងនឹងការងារ ការទទួលបានសេវាសាធារណៈ និងការចូលរួមក្នុងជីវិតនយោបា​យ និងសង្គមរបស់ប្រទេសជាតិ។ ដូច្នេះ​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​រើសអើ​ង»៕

Daily Program

Livesteam thumbnail