សម្តេចប៉ាប៖ កាតព្វកិច្ចចម្បងរបស់បូជាចារ្យ គឺរក្សាសេចក្តីស្រឡាញ់ឱ្យនៅគង់វង្ស

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលបញ្ជាក់សារជាថ្មីនូវតួនាទីរបស់លោកបូជាចារ្យ និងការលះបង់របស់អស់លោកបុព្វជិតទាំងអស់ដោយសង្កតធ្ងន់ថា តួនាទីរបស់បូជាចារ្យគឺត្រូវតែធ្វើ យ៉ាងណារក្សាសេចក្តីស្រលាញ់ព្រះជាម្ចាស់និងព្រះសហគមន៍អោយបានគង់វង្ស។​

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទូលរបស់សម្តេចប៉ាបបែបនេះគឺបានធ្វើឡើងនៅក្នុងអំឡុងពេ លដែលទ្រង់ផ្ញើរសារទៅកាន់ សមាជិកនៃសាកលវិទ្យាល័យកាតូលិកនៅអាមេរិក ប្រេស៊ីល និងម៉ិកស៊ិក កាលពីចុងសប្តាហ៍កន្លងទៅ។

នៅក្នុងឱកាសនោះសម្តេចប៉ាបបាន ឆ្លុះបញ្ចាំងនិងរំលេចពីសេចក្តីស្រឡាញ់ ដោយហៅវាថាជា «ប្រធានបទសំខាន់ក្នុងជីវិតជាបូជាចារ្យ»។

សម្តេចប៉ាប បានមានបន្ទូលថា ៖ «សេចក្តីស្រឡាញ់ ដែលជាសេចក្តីស្រឡាញ់ដំបូង គឺជាអ្វីដែលបានត្រាស់ហៅយើងទាំងអស់គ្នានៅទីនេះ ហើយការរក្សាវាឱ្យនៅរស់មានជីវិត និងសក​ម្មភាព គឺជាកាតព្វកិច្ចចម្បងរបស់យើង»។

នៅក្នុងសុន្ទរកថានោះសម្តេចប៉ាប បានមានបន្ទូលទៀតថា រាល់មុខរបរទាំងអស់គឺកើតចេញពីសេចក្តីស្រឡាញ់ក្រោយ ការប្រមាថ ហើយបានរំឭកក្រុមលោកបូជាចារ្យថា ព្រះ «បានប្រទានឱ្យយើងនូវកិច្ចការពិសេសដែលទាក់ទាញយើង។ សូមព្យាយាមខិតទៅជិតទ្រង់ ហើយថ្វាយខ្លួ​នយើងសម្រាប់អ្នកដទៃដើម្បីធ្វើសកម្មភាពនៅក្នុងនាមជាព្រះគ្រីស្ត»។

សម្តេចប៉ាបបានមានបន្ទូលបន្តថា បូជាចារ្យប្រៀបបានដូចជារូបតំណាងរបស់ព្រះគ្រីស្តជាពិ​សេ​សគឺព្រះយេស៊ូ ដូច្នេះសូមប្រឹងប្រែងអធិស្ឋាន និងការបន្ទាបខ្លួនឲ្យដូចដែលទ្រង់បានធ្វើ​។

សម្តេចប៉ាបបានមានបន្ទូលថា ការផ្តល់ឱ្យខ្លួនឯងនូវការគោរពបូជា ការថ្វាយខ្លួនចំពោះ មនុ​ស្សជាតិទាំង​មូល មិនមែនគ្រាន់តែពាក់ព័ន្ធនឹង "ការត្រៀមខ្លួនតាមទ្រឹស្តីសម្រាប់ការធ្វើទុក្ករកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលយកចិត្តនិងគំនិតធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលះបង់ខ្លួនយើងផ្ទាល់ដើម្បីអ្នកដទៃ៕

Daily Program

Livesteam thumbnail