សម្តេចប៉ាប់ផ្លាស់ប្តូរច្បាប់ស្តីពីលទ្ធកម្ម និងការចំណាយសម្រាប់ស្ថាប័ននៅសន្តអាសនៈ
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរច្បាប់ស្តីអំពីលទ្ធកម្មនិងការចំណាយសម្រាប់ស្ថាប័ននៅសន្តអាសនៈកាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៤ កន្លងទៅនេះ។
ប្រភពដដែលបានឲ្យដឹងថា ការសម្រេចចិត្តរបស់សម្តេចប៉ាបនេះគឺត្រូវបានធ្វើឡើងនៅក្នុងគោលបំណងលើកកំពស់គណនីភាពនិងតម្លាភាព ហើយរាល់ការចំណាយផ្សេងៗគឺត្រូវតែមានការយល់ព្រមពីលេខាធិការដ្ឋានកិច្ចសេដ្ឋកិច្ចនៅសន្តអាសនៈ។
ប្រធានដដែលបានបន្តថា វិធានការដែលបានដាក់ចេញនេះគឺដើម្បីកំណត់ឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងការចំណាយរបស់បុរីវ៉ាទីកង់ និងដើម្បីកែលម្អតម្លាភាពក្នុងការធ្វើកិច្ចការលទ្ធកម្មលើការអនុវត្តការងារនានា។
សម្តេចប៉ាបបានកំណត់ថា អង្គភាពឫស្ថាប័ននៅសន្តអាសនៈទាំងអស់ត្រូវ តម្រូវឱ្យស្នើសុំការយល់ព្រមពីអ្នកទទួលខុសត្រូវនៅ លេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៅពេលដែលទំហំនៃការចំណាយលើសពី ២ភាគរយនៃការចំណាយសរុបនៃ អង្គភាពខ្លួន។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងករណីការចំណាយនោះគឺមានតម្លៃតិចជាង១៥០.០០០ អឺរ៉ូទេនោះ គឺមិនបាច់ទាមទារការស្នើសុំពីក៏បាន៕