សម្តេចប៉ាបអាចនឹងមកបំពេញទស្សនកិច្ចនៅអាស៊ាននៅឆ្នាំ២០២៤នេះ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូអាចនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសបីនៅអាស៊ាន ដែលរួមមាន ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ហើយនឹងប្រទេសប៉ាពួ ញូហ្គេណេ នៅក្នុងឆ្នាំនេះ ។
តាមការរំពឹងទុក សម្តេចប៉ានទ្រង់មានព្រះទ័យចង់បំពេញទស្សនកិច្ចបំផុតគឺទីម័រខាងកើត ដោយសារតែកោះនេះមានប្រជាជន៩៧ ភាគរយជាកាតូលិក ហើយប្រទេស ប៉ាពួរ ញូហ្គេណេ គឺមានប្រមាណជា ២៦ភាគរយ។
តាមការបង្ហើបដែលសារព័ត៌មានបានធ្វើការវិភាគសម្តេចប៉ាបទ្រង់មានព្រះទ័យនឹងប្រទេសទាំងពីរយូរហើយ ខណៈដែលឥណ្ឌូនេស៊ីដែលជាប្រទេសមូស្លីម តែទ្រង់ពិតជាចង់ដើម្បីរិតបន្តឹងចំណងកិច្ចសហប្រតិបត្តិការរវាងសន្តអាសនៈ និងឥណ្ឌូនេស៊ី ស្របពេលដែលសិង្ហបុរី ទ្រង់បានបង្ហើបពីបំណងទ្រង់យូរហើយ៕