សម្តេចប៉ាបអធិដ្ឋានឲ្យមានកិច្ចសន្ទនានៅមជ្ឈិមបូព៌ា
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានជូលអង្វរដោយស្មោះស្ម័គ្រសុំឲ្យគ្រប់គ្នាគិតគូរសកម្មភាពដែលនាំឲ្យមានសន្តិភាពនៅគ្រប់ទីកម្លែងពិសេសគឺនៅប៉ាឡេស្ទីន អ៊ីស្រាអែល និងអ៊ុយក្រែន ដោយជំរុញឲ្យមានការពិភាក្សាជុំវិញជម្លោះ និងចងចាំពីទុក្ខលំបាករបស់អ្នកដែលរងគ្រោះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ សម្តេចប៉ាបបានរៀបចំនូវពិធីអធិដ្ឋានសុំឲ្យគ្រប់គ្នាគិតគូរអំពីសន្តិភាពនៅលើពិភពលោក។
សម្តេចប៉ាប បានបង្ហាញនូវក្តីសង្ឃឹមម្តងទៀតថាការសន្ទនា ការចរចា និងការទូតអាចនឹងមាននៅ មជ្ឈិមបូព៌ា ហើយសម្រាប់អ៊ុយក្រែន ទ្រង់បានជំរុញប្រឆាំងនឹងការចុះចាញ់ទៅនឹង «តក្កវិជ្ជានៃការអះអាង»។
សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់កំពុងបន្តមើលដោយក្តីបារម្ភ និងសោកស្ដាយចំពោះស្ថានការណ៍នៅមជ្ឈិមបូព៌ា។ ហើយទ្រង់ក៏បាន រំលឹកឡើងវិញនូវការទូលអង្វរកុំឲ្យមានការអះអាងពីសង្គ្រាម ប៉ុន្តែត្រូវផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការទូត ដែលអាចសម្រេចបានច្រើន។
សម្តេចប៉ាបបានមានបន្ទូលបន្តទៀតថា ជារៀងរាល់ថ្ងៃ ទ្រង់តែងបួងសួងសុំសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយសង្ឃឹមថាប្រជាជនទាំងពីរនេះអាចបញ្ចប់ការរងទុក្ខរបស់ពួកគេក្នុងពេលឆាប់ៗ។
ដោយឡែកសម្រាប់អ៊ុយក្រែន សម្តេចប៉ាប បានរំឭកពីសង្គ្រាមដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែនដូចធម្មតា។ ទ្រងើបានអញ្ជើញពិភពលោកកុំឲ្យភ្លេចទឹកដីដែលកើតមានជម្លោះ«ដែលរងទុក្ខខ្លាំង»ទាំងអស់៕