សម្តេចប៉ាបអធិដ្ឋានជូនជនរងគ្រោះដោយរញ្ជួយដីនៅចិន
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលថែ្លងអប់រំជំនឿប្រចាំថ្ងៃពុធបានអធិដ្ឋានដល់អស់ជនរងគ្រោះរញ្ជួយដីនៅចិន កាលពីថ្ងៃច័ន្ទ ដែលកម្រិតរញ្ជួញគឺមានរហូតដល់ទៅ ៦,២ រ៉ិចទ័រ ។
សម្តេចប៉ាបបានមានបន្ទូលថា សូមអោយខ្ញុំយក ឱកាសនេះរំលេចនិងអធិដ្ឋានជូនជនរងគ្រោះរញ្ជួយដីនៅខេត្ត ជានស៊ូ (Gansu ) និងខេត្ត ជីងហៃ (Quinghai )។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១៣០ នាក់ ក្រោយពេលដែលគ្រោះនេះបានកើតនៅក្នុងអំឡុងពេលពាក់កណ្តាលអាធ្រាត្យ នៅពេលដែលមនុស្សកំពុងតែសម្រាក។
ក្រៅពជនរងគ្រោះដល់ជីវិតនិងបាត់ខ្លួន មនុស្សជាង ៧០០ នាក់ផ្សេងទៀតបានត្រូវគេរាយការណ៍ថា បានរងរបួស ហេដ្ឋារចនាសម្ព័ន្ធ អាគារ ថាមពលអគ្គីសនី បណ្តាញទំនាក់ទំនង នៅក្នុងតំបន់ រងគ្រោះបានត្រូវបំផ្លាញ។
នៅពេលនេះអាជ្ញាធរចិនកំពុងតែស្វះស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួន ខណៈដែល ក្រុមអ្នកជួយសង្រ្គោះកំពុងតែត្រូវបានគេកេណ្ឌទៅតំបន់នោះ បន្ថែម៕