សម្តេចប៉ាបឡេអូអធិស្ឋានសុំឱ្យបញ្ចប់ការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ខណៈពេលដែលការប៉ះទង្គិចគ្នាផ្ទុះឡើងវិញនៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជានិងថៃ សម្តេចប៉ាបឡេអូទី១៤ បានអំពាវនាវឱ្យបញ្ចប់អរិភាព និងអធិស្ឋានសម្រាប់ជនរងគ្រោះទាំងអស់។ នេះបើតាមវ៉ាទីកង់ញូវ ។
នៅថ្ងៃពុធ សម្តេចប៉ាបឡេអូ បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអរិភាពឡើងវិញនៅតាមព្រំដែនប្រទេសទាំងពីរដែលកំពុងបង្កវិនាសកម្មនិងសម្លាប់ជីវិតមនុស្សជាពិសេសគឺជនស៊ីវិល និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា "ខ្ញុំព្រះករុណាមានការសោកសៅយ៉ាងខ្លាំងចំពោះដំណឹងនៃជម្លោះផ្ទុះឡើងវិញតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ ដោយបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស រួមទាំងជនស៊ីវិលផងដែរ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅស្ថានរបស់ពួកគេ។ ខ្ញុំព្រះករុណាសូមអធិស្ឋានដល់ប្រជាជនជាទីស្រឡាញ់ទាំងអស់"។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា អំពើហិង្សានេះគឺជាការផ្ទុះឡើងចុងក្រោយបំផុតនៅក្នុងជម្លោះព្រំដែនរយៈពេលជាច្រើនទសវត្សរ៍ ដែលក្នុងនោះផ្នែកដែលមានជម្លោះនៃទឹកដី ជាពិសេសតំបន់ជុំវិញប្រាសាទដែលមានសារៈសំខាន់ខាងវប្បធម៌។
សម្តេចប៉ាបឡេអូបានសំដែងការសោកស្ដាយចំពោះការកើតឡើងវិញនៃភាពតានតឹងទាំងនេះ ហើយបានស្នើសុំឱ្យភាគីនានាឲ្យសម្របសម្រួលឈានទៅបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងបន្តការសន្ទនាគ្នាឡើងវិញ៕