សម្តេចប៉ាបឡេអូទី១៤ ជំរុញឱ្យបន្តបេសកកម្មប្រកាសដំណឹងល្អនៅបារាំង

នៅថ្ងៃគម្រប់ខួបមួយសតវត្សនៃការតែងតាំងសន្តបុគ្គល៣រូបនៅបារាំង សម្តេចប៉ាប ឡេអូ ទី១៤ បានផ្ញើសារទៅកាន់ក្រុមថេរសភាលោកអភិបាលព្រះសហគមន៍កាតូលិកបារាំង ហើយមានបន្ទូលថា សន្តបុគ្គលទាំងបីជា “បេតិកភណ្ឌគ្រីស្ទសាសនា” របស់ប្រទេសនេះ នៅអឺរ៉ុបមួយនេះ ។ នេះបើតាម សេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា សន្តបុគ្គលទាំងបី ជាគំរូសម្រាប់ការកសាងនិងរក្សាក៏ដូចជាដោះស្រាយបញ្ហាប្រឈមដែលកំពុងតែកើតមាន មកលើព្រះសហគមន៍បារាំងនៅក្នុងយុគសម័យទំនើប។
នៅក្នុងលិខិតនោះ សម្តេចប៉ាបឡេអូបាន សរសេរថា "ទំហំនៃបញ្ហាប្រឈមដោយព្រះសហគមន៍នៅប្រទេសបារាំងមួយសតវត្សក្រោយមក និងលក្ខណៈពិសេសដែលមិនធ្លាប់មាននៃគំរូភាពបរិសុទ្ធទាំងបីរបស់សន្តបុគ្គលព្រះសហគមន៍បារាំងនៅតែបន្តមានជំនឿយ៉ាងរឹងមាំ ។
សន្តបុគ្គលដែលកំពុងតែទ្រទ្រង់ជំនឿដ៏រឹងមាំនៅបារាំងគឺមាន សន្តី តេរ៉េស (Saint Thérèse ) ដែលជាបងស្រីមួយរូបបានទទួលមរណៈភាពនៅក្នុងអាយុ២៤ ឆ្នាំ នៅសតវត្សរ៍ទី១៩ ។ សន្ត ចន អឺដេស ( Saint John Eudes) ដែលជាបូជាចារ្យដែលបានពលីព្រោះតែជំនឿ និងជា ស្ថាបនិកនៃក្រុមជំនុំព្រះយេស៊ូវ និងម៉ារី ។ និង សន្ត ជេន ម៉ារី វីយ៉ាណេ (Saint Jean-Marie Vianney)ជាបូជាចារ្យជនជាតិបារាំងបានពលីព្រះជំនឿ នៅក្នុងឆ្នាំ ១៨៥៩ នៅក្នុងនាម ជាបព្វជិតដែលការពារសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូ ។
សម្តេចប៉ាបបានសរសេរថា សន្តបុគ្គលទាំងបីពួកគេស្រឡាញ់ព្រះយេស៊ូដោយគ្មាងាករេ រឹងមាំ និងពិតប្រាកដ ។