សម្តេចប៉ាបឡេអូទី១៤បានយាងទទួលប្រធានាធិបតីប៉ូឡូញ

សម្តេចប៉ាបឡេអូទី១៤បានយាងទទួលប្រធានាធិបតីប៉ូឡូញ
សម្តេចប៉ាបឡេអូទី១៤បានយាងទទួលប្រធានាធិបតីប៉ូឡូញ

សម្តេចប៉ាបឡេអូទី១៤ នៅព្រឹកថ្ងៃសុក្រសប្តាហ៍មុន បានយាងទទួលស្វាគមន៍ប្រធានាធិបតីជាប់ឆ្នោតថ្មីនៃសាធារណរដ្ឋប៉ូឡូញ  លោក ខារ៉ូល តាដឺ ណ័រ៉ុកឃី (Karol Tadeusz Nawrocki) ដែលបានស្បថចូលកាន់តំណែងនៅមុខសភាជាតិរបស់គាត់កាលពីមួយខែមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសារព័ត៌មាន សន្តអាសនៈបានឲ្យដឹងថា ប្រធានបទនៃ "ការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល" ​រវាងមេដឹកនាំបុរីវ៉ាទីកង់ និង ប៉ូឡូញនេះ គឺផ្តោតលើ"ស្ថានភាពសង្គម-នយោបាយ តម្លៃដែលសង្គមប៉ូឡូញនិងតម្រូវការក្នុងការកសាងមតិឯកច្ឆន្ទក្នុងការប្រឈមមុខនឹងបញ្ហាដែលវាត្រូវតែដោះស្រាយ។ កិច្ចពិភាក្សាបន្ទាប់គឺផ្តោតលើ​បញ្ហា ​ “អន្តរជាតិ" ជាពិសេសចំពោះ "ជម្លោះនៅអ៊ុយក្រែន និងសន្តិសុខនៃអឺរ៉ុប"

Tags