សម្តេចប៉ាបលើកទឹកចិត្តឲ្យបន្តប្រយុទ្ធប្រឆាំងបញ្ហាសង្គម
ភាពក្រីក្រ អត់ការងារធ្វើ បញ្ហាគ្មានផ្ទះសម្បែង ជនអន្តោប្រវេសន៍ ការកេងប្រវ័ញ្ច ក៏ដូចអ្នកភៀសខ្លួនគឺសុទ្ធតែជាអ្នក ដែលត្រូវតែពិភពលោកគួរយកចិត្តទុកដាក់បំផុត។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលនៅពេលដែលទទួលក្រុ មការងារនៃគម្រោងការងារសង្គមមួយ ដែលមានអ្នកដំណាងរបស់ព្រះសហគមន៍ និងក្រុម អ្ន កដែលមានគំនិតអភិរក្សនិយមកាលពីពេលថ្មីៗកន្លងទៅនេះ.
សម្តេចប៉ាបបានមានបន្ទូលថា នាពេលបច្ចុប្បន្ន កម្រិតនៃអរិយធម៌វាយតម្លៃរបស់សង្គមមួយត្រូវបានវាស់វែងតាមវិធីស្ថានភាពខាងលើ ដូច្នេះហើយពិភពលោកគួរតែមានការយកចិត្តទុក ដាក់នៅលើបញ្ហានេះ។
សម្តេចប៉ាប បានរំលឹកឡើងវិញពីចំណុចស្នូលនៃបញ្ហាដែលពិភពលោកំពុងតែព្រួយបារម្ភ រួមមានតាំងពីគ្រោះមហន្តរាយ ការកើនឡើងនូវអំពើពុករលួយ ការរំលោភបំពានអំណាច និងភា ពគ្មានច្បាប់ ទាំងក្នុងនយោបាយ និងក្នុងសង្គម។
នៅក្នុងពេលដែលទ្រង់យាងទទួលក្រុមការងារ នៃគម្រោងនេះ សម្តេចប៉ាប បង្ហាញនូវ បំណងបង្កើតក្រមសីលធម៌សង្គមទូទៅ ដែលអាចត្រូវបានស្នើឡើងដើម្បីកំណត់សេចក្តីថ្លៃថ្នូ របស់មនុស្សជាតិ ដែលពួកគេគួរតែទទួលបាននូវសិទ្ធិសេរីភាព សម្មភាព សេចក្តីថ្លៃថ្នូ និងភាតរភាព៕