សម្តេចប៉ាបរិះគិតបង្កើតសាលានៃការអធិដ្ឋាន

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កំពុងតែរិះគិតអំពីការបង្កើតសាលាអធិដ្ឋានដើម្បីបង្ហាញ និងឆ្លុះបញ្ចាំងនូវទិដ្ឋភាពផ្សេងៗនៃស្មារតី និងជំនឿរបស់គ្រីស្តបរិស័ទ។

ប្រភពដដែលបានបន្តថា ការរិះគិតនេះ គឺនៅក្នុងពេលដែលសន្តអសនៈកំពុងតែស្ថិតនៅក្នុងដំ​ណើរការនៃការរៀបចំឆ្នាំនៃការអធិដ្ឋាន ដើម្បីឈានទៅរៀបចំឆ្នាំនៃអំណរសប្បាយ២០២៥ខាងមុខ។

ប្រភពដដែលបានបន្តទៀតថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ សម្តេចប៉ាបបានយាងបើកឆ្នាំនៃការអធិដ្ឋានរួចហើយ ដោយទ្រង់បានលើកទឹកចិត្តអោយគ្រិស្តបរិស័ទរៀបចំចិត្តគំនិតឲ្យបានត្រឹ​មត្រូវ ដើម្បីទទួលនូវបទពិសោធន៍នៅក្នុងការរៀនពីព្រះជាម្ចាស់ ។

លោកអគ្គអភិបាល រីណូ ហ្វីស៊ីសេឡា (Rino Fisichella) មន្រ្តីជាន់ខ្ពស់របស់សន្តអសនៈប្រចាំនៅក្រសួងប្រកាសដំណឹងល្អ បានលើកឡើងថា នៅពេលប្រកាសបើកឆ្នាំនៃការអធិដ្ឋាននោះ សម្តេចប៉ាបបានរំលឹកអោយគ្រិស្តបរិស័ទព្យាយាមអធិដ្ឋានដើម្បីយល់ពីព្រះជាម្ចាស់ យល់ពីជីវិត យល់ពីព្រះសហគមន៍ និង យល់ពីពិភពលោក ។

លោកបានបន្តថា បន្ទាប់ពីឆ្នាំនៃការអធិដ្ឋានបានប្រកាសបើកហើយក្រសួងប្រកាសដំណឹងល្អ នឹងប្រកាសក៏ដូចជាផ្តល់នូវជំនួយផ្សេងៗដែលចាំបាច់ដើម្បីរៀបចំនិងជំរុញឲ្យព្រះសហគមន៍ ធ្វើដំណើរទៅមុខតាមលំអាននេះ៕

Daily Program

Livesteam thumbnail