សម្តេចប៉ាបរន្ធត់ចិត្តការវាយប្រហារមួយនៅរុស្ស៊ី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើនូវទូរលេខចូលរួមរំលែកទុក្ខដល់អស់សាច់ញាតិ និងក្រុមគ្រួ​សា​រ ដែលបានរងគ្រោះដោយសារតែការ​វាយ​ប្រហារ​ភេរវ​កម្ម​នៅ​សាល​ប្រគុំ​តន្ត្រីមួយនៅ​ក្រុង​មូ​ស្គូ​​ដោយបានសម្លាប់​មនុស្ស​ជាង​១០០​នាក់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា អ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការបា​ញ់ប្រហារកាលពីថ្ងៃសុក្រ នៅឯសាលប្រគុំតន្ត្រីដ៏ធំមួយក្បែរទីក្រុងមូស្គូ ដែលបានសម្លាប់មនុ​ស្សយ៉ាងហោចណាស់ ១៣៣នាក់ បើទោះបីជាមានសាខានៃអង្គការរដ្ឋអ៊ីស្លាម អះអាងទទួ​លខុសត្រូវចំពោះការសម្លាប់រង្គាលនេះក៏ដោយ។

ជនរងគ្រោះដែលបានស្លាប់ទាំងនេះគឺមានកុមារ ក្មេងជំទង់ និងស្ត្រីជាច្រើននាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មលើសាលាក្រុង Crocus ក្បែរទីក្រុងម៉ូស្គូ។ ក្រៅពីអ្នកស្លា​ប់មន្ត្រីរុស្ស៊ីបាននិយាយថា មនុស្សជាច្រើនទៀតបានរងរបួស។

ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើថា អ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម មានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាល ដែលការចោទប្រកាន់ត្រូវបានបដិសេធយ៉ាងខ្លាំងដោយទីក្រុងគៀវ។

លោកពូទីនបានប្រាប់ប្រជាជាតិរបស់គាត់ថា មនុស្សសរុប១១នាក់កំពុងតែសង្ស័យ និងត្រូវបា​នចាប់ខ្លួន។

ពាក់ព័ន្ធនឹងការវាយប្រហារនេះសហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​រុស្ស៊ី​លើ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដែល​នឹង​កើត​ឡើង៕

Daily Program

Livesteam thumbnail