សម្តេចប៉ាបយាងជួបសមាជិកវិទ្យាសា្ថនអប់រំចិត្តលោកបូជាចារ្យ
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូកាលពីចុងសប្តាហ៍កន្លងទៅនេះ បានយាងជួបជាមួយសមាជិកនៃវិទ្យាស្ថានអប់រំចិត្តលោកបូជាចារ្យមួយ ដោយសង្កត់ធ្ងន់ថា លើតួនាទីរបស់លោកបូជាចារ្យដែល មានបេសកម្មដើម្បីមនុស្សជាតិ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនេះសម្តេចប៉ាប បានមានបន្ទូលថា បម្រើគឺជាសក្ខីភាពនៃការលះបង់ដែលសាសនទូតត្រូវតែយកចិត្តទុកដាក់នៅក្នុងសង្គមយើងនេះ ជាពិសេសគឺជាមួយគ្រីស្តបរិស័ទ និងអ្នកដែលត្រូវការការជួយសង្រ្គោះ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ព្រះសហគមន៍និងឯកត្តបុគ្គលដែលទទួលអគ្គសញ្ញាជ្រមុជទឹកគឺក៏គួរតែមានភារកិច្ចដើម្បីសកម្មភាពមនុស្សធម៌នៅលើលោកីយនេះ ផងដែរ»។
សម្តេចប៉ាបក៏បានជំរុញអោយវិទ្យាស្ថានយកចិត្តទុកដាក់នូវការអប់រំធ្វើយ៉ាងណាឲ្យអស់លោក បូជាចារ្យអាចបំពេញបេសកម្មនៅក្នុងពិភពលោក ដើម្បីពិភពលោកមួយតាមលំអានរបស់ ព្រះយេស៊ូ។
គួររំលឹកថា វិទ្យាស្ថាននេះ គឺជាមជ្ឈមណ្ឌលអប់រំច្បាប់និងកិច្ចការសំខាន់ៗរបស់ព្រះសហគមន៍កាតូលិក មួយដ៏ចំបង៕