សម្តេចប៉ាបយាងជួបជាមួយប្រធានាធិបតីសហព័ន្ធស្វីស

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងទទួលស្វាគមន៍ លោកស្រី វីយូឡា អាមហេដ ( Viola Amherd ) ប្រធានាធិបតីសហព័ន្ធស្វីសកាលពីចុងសប្តាហ៍កន្លងទៅ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់យាងជួបដោយផ្ទាល់ជាមួយនឹងសម្តេចប៉ាបរួចរាល់ មក  លោកស្រី រីយូឡា​ អាមហេដ ក៏បានអញ្ជើញជួបពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ​។

ខ្លឹមសារនៃជំនួបរវាងសម្តេចប៉ាប និងជាមួយនឹងលោកកាឌីណាល់ ភាគីទាំងពីរបានផ្លាស់ប្តូរ ការពិភាក្សាផ្តោតលើវិបត្តិអន្តរជាតិផ្សេងៗ និងការខិតខំប្រឹងប្រែងសម្រាប់ដំណោះស្រាយការទូតដែលនាំទៅដល់ការបញ្ចប់អរិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅតាមតំបន់នានា។

សេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មាន សន្តអាសនៈបានកត់សម្គាល់ថា មេដឹកនាំបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងវិបត្តិនានា ជាពិសេសជម្លោះនៅអ៊ុយក្រែន និងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយភាគីទាំងពីរ បាន​បញ្ជាក់ពីការប្តេជ្ញាចិត្តជាចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងតម្រូវការក្នុងការស្វែងរកដំណោះស្រាយការទូត ដែលអាចនាំឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបានដល់ការបញ្ចប់អរិភាព។

ក្នុងចំណោមប្រធានបទផ្សេងទៀតដែលបានពិភាក្សា ភាគីទាំងពីរក៏បានពិភាក្សាគម្រោងជួសជុលឡើងវិញនៃបន្ទាយឆ្មាំសន្តិសុខស្វីសនៅបុរីវ៉ាទីកង់៕

Daily Program

Livesteam thumbnail