សម្តេចប៉ាបប្រាប់សមាជិកសហគមន៍ជនជាតិនីហ្សេរីយ៉ានីទីក្រុងរ៉ូមអំពីសាមគ្គីភាព

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងជួបជាមួយសហគមន៍ជនជាតិនីហ្សេរីយ៉ា ដែលរស់នៅទីក្រុងរ៉ូម ដោយអរគុណពួកគេសម្រាប់ការដែលពួកគេបន្តធ្វើជាសក្ខីកម្ម ចំពោះការប្រកាសដំ​ណឹងល្អ ហើយសង្កត់ធ្ងន់ថា «ភាពចម្រុះនៃជាតិសាសន៍ ប្រពៃណីវប្បធម៌ និងភាសានៅក្នុងប្រជាជាតិរបស់អ្នកមិនមែនជាបញ្ហាទេ ប៉ុន្តែជាអំណោយទានមួយ»។​

នៅក្នុងជំនួបនា ព្រឹកថ្ងៃចន្ទ សម្តេចប៉ាបបាន មានបន្ទូលថា យុវជនជាច្រើនមកពីប្រទេសនីហ្សេរីយ៉ា ដែលបានឮការហៅរបស់ព្រះអម្ចាស់ហើយពួកគេបានស្ម័គ្រចិត្តដាក់ខ្លួនជាបុព្វជិត ឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ។

នៅចំពោះមុខសហគមន៍នេះសម្តេចប៉ាបបានកត់សម្គាល់ដោយលើកទឹកចិត្តពួកគេឱ្យ បន្តធ្វើជាសាសនទូតដើម្បីប្រកាសដំណឹងល្អ ដោយការខ្នះខ្នែង ហើយរួមចំណែកដល់ការកសាងពិភពលោកដ៏ត្រឹមត្រូវ និងមនុស្សធម៌ ។

សម្តេចប៉ាប បានវាយតម្លៃនូវភាពចម្រុះជាតិសាសន៍ និងវប្បធម៌របស់ប្រទេសនីហ្សេរីយ៉ាដោយសង្កត់ធ្ងន់ ​ថា ៖ «ភាព​ចម្រុះ​នៃ​ជាតិ​សាសន៍ ប្រពៃណី​វប្បធម៌ និង​ភាសា​ក្នុង​ប្រជាជាតិ​របស់​អ្នក​គឺ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ជា​អំណោយ​ដែល​ពង្រឹង​ដល់ជំនឿ ​ក៏​ដូច​ជា​សង្គម​ទាំង​មូល ដែលកំពុងផ្តោតលើការ​លើក​កម្ពស់ តម្លៃនៃការយោគយល់គ្នា និងការរួមរស់ជាមួយគ្នា»៕

Daily Program

Livesteam thumbnail