សម្តេចប៉ាបប្រាប់សមាជិកកាយឫទ្ធអ៊ីតាលីឲ្យការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ
កាលពីពេលថ្មីៗនេះនៅពេលដែលសមាជិកនៃសមាគមកាយរិទ្ធនារីអ៊ីតាលីបានប្រារព្ធខូបទី៧០ឆ្នាំរបស់ខ្លួនសម្តេចប៉ាបបានយាងទទួលសមាជិកក្រុមប្រឹក្សាកាយរិទ្ធអ៊ីតាលី១៥០រូប។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះសម្តេចប៉ាបបានលើកទឹកចិត្តពួកគេឱ្យបន្តរក្សាការពិតចំពោះគុណតម្លៃនៃសហគមន៍ ការអប់រំ សេវាកម្ម និងការថែទាំជីវិតមនុស្ស និងភពផែនដីដែលជាលំនៅស្ថានរួមរបស់មនុស្សជាតិ។
សម្តេចប៉ាបក៏បានជំរុញពូកគេឲ្យយកចិត្តទុកដាក់នៅលើការថែរក្សាស្នូលនៃព្រះសហគមន៍គឺសេចក្តីស្រលាញ់ដោយបញ្ជាក់ថា សេចក្តីស្រលាញ់គឺជាមូលដ្ឋានគ្រឹះជាសកលរបស់មនុស្សជាតិ។
សម្តេចប៉ាប បង្ហាញពីការបើកចំហរសម្រាប់ជីវិតថ្មីនៅក្នុងពេលវេលានៃការធ្លាក់ចុះនៃប្រជាសាស្រ្ត ជាពិសេសនៅក្នុងប្រទេសអ៊ីតាលី ដោយទ្រង់បានរំលឹកថា កុមារដែលបានកើតមកក្នុងពិភពលោកនេះគឺកាន់តែតិច ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា សូមលើកកំពស់ការយល់ដឹងអំពីជីវិតគ្រួសារដោយសង្កត់ធ្ងន់ថថាគ្រួសារជា «សំបុកស្វាគមន៍ និងសុវត្ថិភាពសម្រាប់កូនតូច និងការយកចិត្តទុកដាក់សម្រាប់ជីវិត» នៅគ្រប់ដំណាក់កាល៕