សម្តេចប៉ាបបេណេឌិកទី១៦ គឺជាមរតកនៃសក្ខីកម្មខាងជំនឿ
លោកបូជាចារ្យ ហ្វេដេរីកូ លំបាឌី (Federico Lombardi) ដែលធ្លាប់ជាអ្នកនាំពាក្យរបស់សម្តេចប៉ាបបេណេឌិកទី១៦ បានមានប្រសាសន៍ប្រាប់វ៉ាទីកង់ញូវ ថា ទ្រង់គឺជាមរតកនៃសក្ខីកម្មខាងជំនឿរបស់ព្រះសហគមន៍កាតូលិក ។
លោកបូជាចារ្យបានមានប្រសាសន៍ថា សម្តេចប៉ាបបេណេឌិកទី១៦ គឺពិតជាសក្ខីកម្មដ៏ល្អនៃជីវិតនៅក្នុងជំនឿ។ នៅពេលដែលទ្រង់នៅមានព្រះជន្ម ប្រសិនបើគ្រិស្តបរិស័ទមានឱកាសបានស្តាប់នូវធម្មទេសនា និងការអប់រំជំនឿរបស់ទ្រង់ គឺពិតជាអាចនឹងដឹងនូវការលះបង់ និងគោលបំណងរបស់ទ្រង់នៅលើផ្លូវនៃជំនឿ។
លោកបានបន្តថា នៅក្នុងជីវិតតាំងពីចាប់ផ្តើមជីវភាពជាបុព្វជិតសម្តេចប៉ាបបេណេឌិកទី១៦ តែងតែចាត់ទុកទ្រង់ផ្ទាល់ជាដៃគូដ៏មានតម្លៃជាមួយនឹងគ្រិស្តបរិស័ទទាំងអស់ នៅក្នុងគោល បំណងតែមួយគឺពង្រឹងជំនឿ ហើយយកជំនឿគឺជាមូលដ្ឋានគ្រឹះនៃការអប់រំឆ្លុះបញ្ចាំងនូវតថភាពជាក់ស្តែងហើយដាក់ចេញនូវដំណោះស្រាយនិងភាពក្លាហាននៅក្នុងការអភិវឌ្ឍនូវជំហ៊ានក៏ដូចជាជំហររបស់មនុស្សជាតិនៅក្នុងការប្រឈមនឹងនឹងហានិភ័យនានា ។
លោកបានបន្តទៀតថា សម្តេចប៉ាបបេណេឌិកទី១៦ ទ្រង់បានខិតខំបញ្ជៀ្របនូវហានិភ័យ និងឱកាសនៅក្នុងការប្រឈមមុខនូវបញ្ហានានា តាំងពីការប្រើប្រាស់បច្ចេកវិទ្យា ទំនាក់ទំនង និង ចំណេះដឹងអំពីបញ្ញាសិប្បនិម្មិតនេះជាបន្តបន្ទាប់ដល់ព្រះសហគមន៍នានា។
លោកបានបន្តទៀតថា សម្តេចប៉ាបបេណេឌិតទី១៦តែងតែខិតខំនិងលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទពង្រឹងជំហរដោះស្រាយវិបត្តិដោយហេតុនិងផល និងមិនដែលច្រានចោលឡើយនូវ លំហរនៃការរីកចម្រើននៃបច្ចេកវិទ្យាដោយផ្សារភ្ជាប់នឹងក្រមសីលធម៌ និង ហេតុផលនៃជំនឿ ដើម្បីភាពស្ងប់ស្ងាត់ មេត្តា ករុណា និងសេចក្តីស្រលាញ់។៕