សម្តេចប៉ាបបញ្ជាក់អំពីតួនាទីដឹកនាំការងារសេដ្ឋកិច្ចនៅក្រុម Francesco
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានប្រកាសទទួលស្គាល់លោកអគ្គអភិបាល ដូមេនីកូ សូរ៉េនទីណូ (Domenico Sorrentino) អភិបាលនៃព្រះសហគមន៍មួយនៅអ៊ីតាលី ឲ្យដឹកនាំស្ថាប័នសេដ្ឋកិច្ចសំខាន់មួយរបស់សន្តអាសនៈគឺ ការងារនៅក្រុម Francesco ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការបញ្ជាក់នូវការទទួលស្គាល់នេះ គឺបានធ្វើឡើងដោយសម្តេចប៉ាប ហើយបានជំរុញឲ្យ ក្រុម Francesco នេះបន្តការយកចិត្តទុកដាក់នៅលើការជួយបកស្រាយក្តីសុបិន្តរបស់យុវជនជំនាន់ក្រោយ ។
ក្រុម Francesco នេះមានអាយុ ៣៥ ឆ្នាំហើយ ក្រោយពេលដែលបានបង្កើតឡើងដោយសន្តហ្រ្វង់ស៊ី នៅក្នុងគោលបំណងជំរុញការងារសេដ្ឋកិច្ចតាមផ្លូវសន្តិភាព និងបញ្ហាមនុស្សជាតិដែលកំពុងតែប្រឈមនានា។
ក្រុម Francesco នេះគឺកំពុងតែដំណើរការគម្រោងអភិវឌ្ឈន៍មួយចំនួន ក្រោយការគ្រប់គ្រងដោយក្រសួងអភិវឌ្ឈន៍មនុស្សជាតិ៕