សម្តេចប៉ាបបញ្ជាក់ថា ប្រសិទ្ធិពរមនុស្សជាតិគឺមិនមែនជាការបង្រួបបង្រួមមនុស្សជាតិឡើយ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលបញ្ជាក់យ៉ាងច្បាស់ថា ការប្រសិទ្ធិពរមនុស្សណាម្នាក់ គឺដាច់ខាតមិនមែនជាការបង្រួបបង្រួមមនុស្សជាក្រុមឡើយ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានសង្កត់ធ្ងន់បែបនេះនៅពេលដែលទ្រង់បានយាង ចូលរួមនៅក្នុងកម្មវិធីប្រជុំមួយ នៅក្រសួងគោលលទ្ធិនៃជំនឿ ដែលបានរៀបចំឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ប្រភពដដែលបានបន្តថា នៅក្នុងឱកាសនោះ សម្តេចប៉ាបក៏បានប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនិងក្រុមការងារអំពីអគ្គសញ្ញា សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ ការប្រកាសដំណឹងល្អ និង ចំណុចសំខាន់ៗមួយចំនួនទៀតជាពិសេសគឺជំនឿតែម្តង។
សម្តេចប៉ាបបានបង្ហាញនូវជំនឿដោយក្តីសង្ឃឹមថា ការប្រសិទ្ធិពរអាចនឹងជួយយើង ក៏ដូចជាព្រះសហគមន៍ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ៕