សម្តេចប៉ាបនឹងយាងទស្សនកិច្ចព្រះសហគមន៍ថ្មីមួយទៀតនៅអ៊ីតាលី

ការិយាល័យព័ត៌មាននៃសន្តអាសនៈបានប្រកាសអំពីគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ទៅកាន់ទីក្រុង វីរ៉ូណា (Verona ) ដែលជាទីក្រុងមួយស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីតាលី នៅថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបគឺត្រូវបានរៀបចំឡើងក្រោម ប្រធានបទ «យុត្តិធម៌ និងសន្តិភាព»។
តាមការគ្រោងទុក សម្តេចប៉ាប នឹងចាប់ផ្តើមដំណើរទស្សនកិច្ចតាមឧទ្ធម្ភាគចក្រ នៅម៉ោង ៦និង៣០នាទីព្រឹក ហើយកម្មវិធីនឹងចាប់ផ្តើមចាប់ពីម៉ោង៨ ព្រឹកទៅ ។
ក្រៅពីត្រូវបានស្វាគមន៍ដោយឥស្សរជននយោបាយ និងសាសនាសំខាន់ៗរបស់ទីក្រុង សម្តេចប៉ាប នឹងធ្វើដំណើរទៅកាន់វិសាលវិហារ Basilica នៃ សន្ត ហ្សេណូ នៅក្នុងទីក្រុងនោះ ដើម្បីចូលរួមកិច្ចប្រជុំជាមួយបូជាចារ្យ។
បន្ទាប់ពីនេះ ម្តេចប៉ាបនឹងយាងជួបជាមួយកុមារ និងយុវជនមួយក្រុមបន្ទាប់មកនៅវេលាម៉ោង១០ ទ្រង់នឹងយាងចូលកម្មវិធីជួបជុំនិងសន្ទនាមួយ ក្រោមប្រធានបទសន្តិភាព យុត្តិធម៌។
បន្ទាប់ពីការជួបជុំគ្នានោះ សម្តេចប៉ាប នឹងធ្វើដំណើរតាមរថយន្តទៅកាន់ពន្ធនាគារ Montorio ជាកន្លែងដែលទ្រង់នឹងស្វាគមន៍ដោយមន្ត្រីពន្ធនាគារ អ្នកជាប់ឃុំ និងអ្នកស្ម័គ្រចិត្ត។
បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ជាមួយអ្នកជាប់ឃុំនៅម៉ោង ២ និង៣០នាទី សម្តេចប៉ាបនឹង ធ្វើដំណើរតាមរថយន្តទៅកាន់កីឡាដ្ឋាន Bentegodi នឹងរៀបចំពិធីថ្វាយអភិបូជានៅម៉ោង ៣:00 រសៀល និងយាងទៅវ៉ាទីកង់វិញនៅវេលាម៉ោង៤ និង៤៥ នាទី៕
Daily Program
