សម្តេចប៉ាបជំរុញអោយដោះលែងចំណាប់ខ្មាំងនៅហៃទី
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវឲ្យក្រុមប្រដាប់អាវុធធ្វើការដោះលែងអស់ជនដែលមិនមានកំហុស ក្រោយពេលដែលពួកគេបានឆ្មកចាប់ជម្រិតមួយនៅប្រទេសហៃទី កាលពីសប្តាហ៍មុន ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានស្នើឲ្យក្រុមជនប្រដាច់អាវុធដោះលែងជនរងគ្រោះ ដែលមានគ្រិស្តបរិស័ទ និង បងស្រី៦រូប ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមជនប្រដាប់អាវុធបានឃាត់ រថយន្តក្រុងធុនតូច ហើយចាប់ជម្រិតជនរងគ្រោះនៅរដ្ឋធានី ប៉័អូប្រាង្គ កាលពីថ្ងៃសុក្រ ។
ក្រោយការចាប់ខ្លួនភ្លាមៗក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលក ហៃឌី ដែលដឹកនាំដោយលោក អភិបាល ព្យែរ អង់ដ្រេ ឌូម៉ាស់ (Pierre-André Dumas) អភិបាលនៃព្រះសហគមន៍កាតូលិកនៅភូមិភាព អានសា វូ និង មីរ៉ាហ្គន ។
មកដល់ពេលនេះប្រទេសហៃទីគឺអាចចាត់ទុកថាជាប្រទេសដែលមានដែលគ្មានច្បាប់ទម្លាប់ ខណៈដែលអំណាចនិងឥទ្ធិពលគឺហាក់ដូចជាស្ថិតនៅក្រោមកណ្តាប់ដៃនៃជនទំនើង ។