សម្តេចប៉ាបជួបជាមួយបូជាចារ្យ១០០នាក់

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្វ្រង់ស៊ីស្កូនៅក្នុងនាមទ្រង់ជាអភិបាលព្រះសហគមន៍កាតូលិកទីក្រុងរ៉ូមបានចូលរួមនៅក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយនឹងលោកបូជាចារ្យ នៅព្រះសហគមន៍នេះចំនួនប្រហែលជា ១០០ នាក់។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅក្នុងវិសាលវិហារ Roman Basilica  ដោយទ្រង់បានជួបជាមួយនឹងលោកបូជាចារ្យព្រះសហគមន៍កាតូលិក ជំនួយការព្រះសហគមន៍កាតូលិក និងសាកលវិ ទ្យាធិការនៃសាកលវិទ្យាល័យនានានៅក្នុង ភូមិភាគរ៉ូម ដែលគ្របដណ្តប់សរុបចំនួន ៣៨ព្រះសហគមន៍កាតូលិក។

កិច្ចប្រជុំនេះបានចាប់ផ្តើមនៅក្នុងរង្វង់ក្រោយម៉ោង៣រសៀលថ្ងៃសុក្រសប្តាហ៍មុន ក្រោយពេលសម្តេចប៉ាបបានយាងមកដល់។

ជំនួបនេះគឺជាជំនួបបិទទ្វារ ហើយកិច្ច សន្ទនារបស់សម្តេចប៉ាបជាមួយបូជាចារ្យ១០០ នាក់បា​នរៀបចំឡើងនៅក្នុងរង្វង់ប្រហែលជា ២ ម៉ោង។

នៅក្រោយជំនួប មានសេចក្តីរាយការណ៍ថា កម្មវិធីនេះជាកម្មវិធីសាកសួរសុខទុក្ខបុព្វជិតនៅក្នុ​ងព្រះសហគមន៍ ហើយសម្តេចប៉ាប និងក្រុមលោកបូជាចារ្យបានចូលរួមរួមគ្នារៀបចំពិធីតាមជំនឿមួយចំនួន ហើយក៏បានពិភាក្សាក៏ដូចជាបើកកម្មវិធីសួរឆ្លើយជុំវិញ ប្រធានបទ លើសក​ម្ម​ភាពគ្រូគង្វាលរបស់ព្រះសហគមន៍។

កិច្ចពិភាក្សានេះក៏ផ្តោតលើជំនួយដល់កុមារ និងជាពិសេសមនុស្សចាស់ ដែលជាកិច្ចការសង្គម ហើយមិនគួរបោះបង់ចោលឡើយ ប៉ុន្តែជាការការពារ។

សម្តេចប៉ាប និងក្រុមលោកបូជាចារ្យបានជជែកពិភាក្សាពីបញ្ហាងាយរងគ្រោះបំផុតនៃសង្គម រួ​មទាំងជនចំណាកស្រុក និងជនអនាថា ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ដែលមានបញ្ហាដូចជា​ស្ថានីយ៍រថភ្លើង ជាដើម៕

Daily Program

Livesteam thumbnail