សម្តេចប៉ាបជួបជាមួយនឹងបុគ្គលិកការិយាល័យនិពន្ធទស្សនាវដ្តីព័ត៌មានមួយរបស់វ៉ាទីកង់
ក្រុមបុគ្គលិកនៃការិយាល័យនិពន្ធទស្សនាវដ្តីព័ត៌មានប្រចាំខែមួយរបស់ក្រសួងផ្សព្វផ្សាយរបស់សន្តអាសនៈ គឺអោបសេវ៉ាទ័រ ឌី ស្រ្តាតា (Osservatore di Strada) បានទទួលការ អនុញ្ញាតបានចូលជាគាល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូដោយផ្ទាល់។
នាឱកាសនោះសម្តេចប៉ាបបានវាយតម្លៃខ្ពស់ដល់ការលះបង់ដល់ក្រុមការងារនៃទស្សនាវដ្តីនោះ ដែលបានខិតខំបន្ត និងពុះពាររាល់ការលំបាកនៅក្នុងការថែរក្សាប្រព័ន្ធផ្សព្វផ្សាយបុរាណ ខណៈដែលទស្សនាវដ្តីនោះជាភ្នែកច្រមុះរបស់ក្រសួងទាក់ទងនឹងបញ្ហានានាទាក់ទងនឹងភាពក្រីក្រ និងសមិទ្ធផលការងារបស់សន្តអាសនៈដែលបានជួយសង្គម។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់មិនចង់មានមិត្តដែលជាមួយនឹងអ្នកដែលជាថ្នាក់ដឹកនាំរបស់ទស្សនាវដ្តីនោះទេ ទ្រង់ក៏ចង់រាប់អានជាមួយនឹងអ្នកនិពន្ធ សិល្បករ និងអស់អ្នកដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ទស្សនាវដ្តីនេះ។
សម្តេចប៉ាបបានមានបន្ទូលថា ដំណឹងដ៏ល្អរបស់ទស្សនាវដ្តីនេះគឺឆ្លុះបញ្ចាំងនូវទេពកោសក្យ នៃការសរសេរដែលផ្តោតសំខាន់នៅលើ បញ្ហារបស់អ្នកក្រីក្រ៕