សម្តេចប៉ាបចូលរួមរំលែកទុក្ខជូនជនរងគ្រោះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

មានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលបានជួបជុំគ្នានៅទីលានសន្តសិលា កាលពីថ្ងៃអាទិត្យក​ន្ល​ងទៅ សម្តេចប៉ាបបានសំដែងនូវការចូលរួមរំលែកទុកជូនជនរងគ្រោះដោយទឹកជំនន់នៅ សាធា​រណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។​

សម្តេចប៉ាបបានសំដែងនូវសេចក្តីតក់ស្លុតនៅពេលដែលទ្រង់បានទទួលព័ត៌មានអំពីគ្រោះម​ហ​ន្តរាយដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។

សម្តេចប៉ាបបានមានបន្ទូលនិងបានអធិដ្ឋានជូនអស់ជនរងគ្រោះដែលបានទទួលមរណភាព និង​ក្រុមគ្រួសារ ហើយក៏បានលើកទឹកចិត្តអស់អ្នកដែលបានរួចខ្លួនពីគ្រោះធម្មជាតិនេះ នៅជា​មួ​យនឹងព្រះជាម្ចាស់​។​

គ្រោះទឹកជំនន់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺពិតជាធ្ងន់ធ្ងរនឹងសាហាវដោយវាបានសម្លាប់ជីវិតមនុស្សអស់ដល់ទៅ​៣០០ នាក់​ក្រោយពេលដែលតំបន់មួយចំនួននៅក្នុងប្រ​ទេ​សនេះមានភ្លៀងធ្លាក់ខ្លាំង។​

ក្រៅពីអស់អ្នកដែលបានបាត់បង់ជីវិតហើយនោះ​គ្រោះធម្មជាតិនេះក៏បានបំផ្លាញផ្ទះសម្បែង ប្រមាណជា​៤៣ ៧៥០​ខ្នង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនថែមទៀតផង៕

Daily Program

Livesteam thumbnail