សម្តេចប៉ាបកំពុងរៀបចំសរសេរកម្មវិធីសម្រាប់សមាធិថ្ងៃសុក្រពិសិដ្ឋ

 

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កំពុងសរសេរកម្មវិធីសមាធិផ្ទាល់ខ្លួនរបស់ទ្រង់សម្រាប់កម្មវិធីថ្ងៃសុក្រពិសិដ្ឋ ដែលជា និមិត្តរូបនៃទីក្រុងរ៉ូម។

ប្រភពដដែលបានបន្តថា នេះគឺជាកម្មវិធីដែលទ្រង់តែងតែចូលរួម តែទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះ សម្តេចប៉ាបបានសម្រេចចិត្តសរសេរនិងរៀបចំកម្មវិធីនេះដោយខ្លួនរបស់ទ្រង់ផ្ទាល់។​

 ការិយាល័យព័ត៌មានសន្តអសនៈបានរាយការណ៍ថា ការអធិស្ឋានជាមួយព្រះយេស៊ូវនៅលើផ្លូវនៃឈើឆ្កាង" គឺជាប្រធានបទនៃការឆ្លុះបញ្ចាំងខាងជំនឿមួយ ។

តាមការគម្រោងទុកកម្មវិធីនេះនឹងដំណើរការនៅ ទីក្រុងរ៉ូមដោយ ចាប់ផ្តើមនៅម៉ោង ៩ និង ១៥នាទី យប់ថ្ងៃសុក្រ។

ប្រភពដដែលបានបន្តថា សកម្មភាពទាំងនេះគឺឆ្លុះបញ្ចាំងពីហឫទ័យរបស់ទ្រង់ចំពោះសក្ខីភាពខាងវិញ្ញាណ។

 

Daily Program

Livesteam thumbnail