សម្តចប៉ាបនឹងយាងមកបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ីនៅខែកញ្ញា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គ្រោងនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីនៅក្នុងរង្វង់ខែកញ្ញាឆ្នាំ២០២៤ខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបនេះ លោកកាឌីណាល់ អ៊ីញ៉ាទ្យូស ស៊ូហាយ៉ូ ហាតចូអាមូឌ្យូ (gnatius Suharyo Hardjoatmodjo ) នៃព្រះសហគមន៍ទីក្រុងហ្សាកាតា បានថ្លែងថា លោកនិងគ្រិស្តបរិស័ទនៅក្នុងប្រទេសគឺទន្ទឹងរង់ចាំដំណើរយាងមកដល់ រ បស់សម្តេចប៉ាប។
លោកបានបញ្ជាក់ថា កាតូលិកដែលជាសហគមន៍មួយដ៏ដូចនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺកំពុងតែរង់ចាំដំណើរបស់សម្តេចប៉ាបដើម្បីពិភាក្សាអំពីសន្តិសហវិជ្ជមាននៅក្នុងជំនឿ និងជាសក្ខី ភាពនៃគ្រីស្តបរិស័ទនៅអាស៊ី។
មកដល់ពេលនេះ គេដឹងថា នៅក្នុងចំណោមប្រជាជនសរុបជាង២០០លាននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី គ្រីស្តបរិស័ទជាកាតូលិកនៅក្នុងប្រទេសនេះ មានប្រមាណជា ៨ លាននាក់ ពោលគឺប្រមាណជា ៣,១ ភាគរយនៃប្រជាពលរដ្ឋសរុប។
តាមការរំពឹងទឹកសម្តេចប៉ាបនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ៣ ទៅថ្ងៃទី៦ ខែកញ្ញា ខាងមុខ មុនពេលដែលទ្រង់នឹងយាងបន្តទៅទស្សនកិច្ចនៅ ប៉ាពួរញូវហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី៕