សន្និបាតព្រះសហគមន៍កាតូលិកអាស៊ីចែករំលែកស្មារតី ​នៃ​ការ​ស្តាប់ និង ការ​ប្រែចិត្តគំនិត

សមាជិកសន្និបាតនៃព្រះសហគមន៍កាតូលិក ​មកពី​ទូទាំង​ទ្វីបអាស៊ី​បាន​និយាយ​ថា ពួកគេ​នឹង​ត្រឡប់​ទៅ​មាតុប្រទេស ​វិញ​ជាមួយនឹង ​ការ​ប្តេជ្ញា​ចិត្ត​ឡើងវិញ​ចំពោះ​ការ​ស្តាប់ ការ​ប្រែចិត្តគំនិត  និង​ការ​សន្ទនា​ បន្ទាប់​ពីបានចូលរួមនៅក្នុងសន្និបាតរយៈពេល៣ថ្ងៃ នៅដើមខែកញ្ញានេះ ។

ក្នុង​អំឡុង​ពេល​ចែករំលែកមតិយោបល់ក្រោយបិទបញ្ចប់សន្និបាត​ចម្លើយ​របស់​ប្រតិភូចូលរួម ​បាន​បង្ហាញ​ពី​របៀប​ដែលសន្និបាតនេះ ​បាន​ផ្លាស់ប្តូរ​ហួស​ពី​ការ​ពិភាក្សា​អំពី​រចនាសម្ព័ន្ធ និង​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ព្រះសហគមន៍ ។ អ្នកចូលរួមបានលើកឡើងថា សន្និបាតនេះ ​ជា​វិធី​ខាង​វិញ្ញាណ​ដើម្បីប្រមូលផ្តុំការចែករំលែកបទពិសោធន៍នៃ​ការ​រស់នៅ ការ​ស្តាប់ និង​ការ​វិនិច្ឆ័យ​ជាមួយ​គ្នា។

លោកបូជាចារ្យ អេនដូនីយ៉ូ ហ្រ្គីហ្គោរូស ឡាលូ ( Anthonius Gregorius Lalu) មកពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា លោក​កំពុង​យក​បទពិសោធន៍​នៃ​សន្និបាតទៅមាតុប្រទេសរបស់លោកវិញ ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅក្នុងសន្និបាតនេះ យើង​បាន​ស្តាប់​គ្នា ចែករំលែក​បទពិសោធន៍​របស់​យើង និង​រៀន​ពី​គ្នា​ទៅវិញទៅមក” ដោយ​ពិពណ៌នា​អំពី​ការ​ជួបជុំ​នេះ​ថា​ជា​ប្រភព​នៃ​ថាមពល​ថ្មី​សម្រាប់​ព្រះសហគមន៍កាតូលិក ​ឥណ្ឌូនេស៊ី។

លោកក៏បានសង្កត់ធ្ងន់លើតួនាទីរបស់សមាជិកក្រុមសន្និបាតជាតិ ក្នុងនាមជាអ្នកបង្កើតចលនា និងអ្នកសម្របសម្រួល ជាជាងអ្នកគ្រប់គ្រង។

លោកបូជាចារ្យ តេរ៉េស ជី ( Terese Chi ) មកពីប្រទេសវៀតណាម ដែលចូលរួមធ្វើជា អ្នកផ្សព្វផ្សាយសាសនា បាននិយាយថា លោកកំពុងនាំយកបំណងប្រាថ្នាថ្មីទៅវៀតណាមដើម្បីជួយយុវជនឱ្យយល់ពី ស្មារតីនេះ តាមវិធីជាក់ស្តែង។

លោកបាននិយាយថា លោកចង់ជួយពួកគេឱ្យពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះគ្រីស្ទតាមរយៈព្រះគម្ពីរ សិល្បៈ និងឱកាសសម្រាប់ការសន្ទនា។ លោកក៏បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរពីគ្រាន់តែនិយាយទៅកាន់មនុស្សទៅជាការស្តាប់តម្រូវការ ការចែករំលែកការឈឺចាប់ និងរឿងរ៉ាវរបស់ពួកគេ។

 

លោកបូជាចារ្យ ចូវីយូ រីហ្គោ ដេ ជេស៊ូ អារូហ្សូ ( Jovio Rego de Jesus Araujo) មកពីប្រទេសទីម័រខាងកើត បានកំណត់អត្តសញ្ញាណការប្រែចិត្តគំនិត និងការសន្ទនានៅក្នុងព្រះវិញ្ញាណថាជាមេរៀនសំខាន់ពីរ។

លោកបូជាចារ្យបាននិយាយថា ការប្រែចិត្តគំនិតត្រូវតែពាក់ព័ន្ធទាំងមនុស្សសាមញ្ញ និងមេដឹកនាំព្រះសហគមន៍ ដោយមនុស្សគ្រប់គ្នាអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្តូរពួកគេ។ លោកបានបន្ថែមថា ការទទួលស្គាល់ភាពទន់ខ្សោយរបស់មនុស្ស អាចក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការបន្តជីវិតផ្ទាល់ខ្លួន និងព្រះសហគមន៍ ។

Daily Program

Livesteam thumbnail
khmer popup image