សន្និបាតព្រះសហគមន៍កាតូលិកគ្រោងនឹងចេញផ្សាយលិខិតប្រជារាស្រ្តព្រះជាម្ចាស់

លិខិតប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលជាឯកសារសំខាន់មួយដែលបានពិភាក្សានៅក្នុង មហាសន្និបាតព្រះសហគមន៍កាតូលិក គ្រោងនឹងប្រកាសនៅពេលខាងមុខ ។

លោក ប៉ាវឡូ រូហ្វីនី (Paolo Ruffini) ប្រធានគណកម្មការព័ត៌មាននៃមហាសន្និបាតព្រះសហគមន៍កាតូលិក បានមានប្រសាសន៍ និងត្រូវបានដកស្រង់សំដៅដោយវ៉ាទីកង់ញូវថា ​លិខិ តប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដែលជាស្មារតីចងក្រងចេញពីខ្លឹមសារនៃមហាសន្និបាត គ្រោងនឹងចេញនៅចុងសប្តាហ៍ខាងមុខនេះ ។

លោកបានអះអាងថា ​ឯកសារនេះ​អាចនឹងត្រូវប្រកាសជូនអ្នកសារព័ត៌មានដើម្បីផ្សព្វផ្សាយ ជាសាធារណៈទៅកាន់គ្រិស្តបរិស័ទនានា ដោយថ្នាក់ដឹកនាំ ជាកាឌីណាល់ទទួលបន្ទុកមួយចំនួន។

លោកបានបន្តថា ពង្រាងលិខិតប្រជារាស្រ្តរបស់ព្រះជាម្ចាស់ត្រូវបានពង្រាង និងបានដាក់នៅក្នុងការពិភាក្សានៅក្នុងមហាសន្និបាតព្រះសហគមន៍ហើយ កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២៣ កន្លងទៅ។​

នៅក្នុងការពិភាក្សាមានមតិកែតម្រូវខ្លះ ហើយ​ឯកសារនេះក៏នឹងអាចមានការបកប្រែជាភាសាមួយចំនួនទៀតផងដែរ៕

Daily Program

Livesteam thumbnail