សន្តអាសនៈរៀបចំពិធីថ្វាយអភិបូជាជូនមរណបុគ្គល២១នាក់
វ៉ាទីកង់ញូវបានរាយការណ៍ថាបន្ទាប់ពីបាត់បង់ជីវិតអស់រយៈពេល៩ឆ្នាំមកហើយនោះ មរណៈបុគ្គល២១រូប បានត្រូវសន្តអសនៈបានរៀបចំពិធីថ្វាយអភិបូជាជូនពូកគេជាផ្លូវការនាពាក់កណ្តាលខែកុម្ភៈ នៃឆ្នាំ២០២៤កន្លងទៅ។
មរណៈបុគ្គលទាំង២១រូប ត្រូវបានសម្លាប់ដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម អាយស៊ីស នៅលើឆ្នេរមួយនៃប្រទេសលីប៊ី។
ប្រភពដដែលបានឲ្យដឹងថា ពួកគេត្រូវបានក្រុមអាយស៊ីសប្រហារជិវិតនៅក្នុងឆ្នាំ២០១៥ ហើយត្រូវបានព្រះសហគមន៍កាតូលិករៀបចំថ្វាយអភិបូជាជាពិសេសជូនដល់ពួកគេ។
ក្រុមបុរសដែលជាមរណៈបុគ្គលទាមងអស់ គឺត្រូវបានប្រហារជីវិតហើយយកមកផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយក្រុមអាយស៊ីសនេះ។
ពួកគេទាំងអស់ត្រូវបានព្រះសហគមន៍កំពុងតែរៀបចំដើម្បីស្នើសុំការតែងតាំងពួកគេជាសន្តបុគ្គល ដើម្បីបញ្ចូលពួកគេទៅក្នុងបញ្ជីសន្ត ដើម្បីនឹងរៀបចំពិធីសាសនានាតាមជំនឿ។
ប្រភពដដែលបានបន្តថា ពិធីថ្វាយអភិបូជា នេះគឺបានចូលរួមជាអធិបតីដោយ លោកកាឌីណាល់ ឃឹត កុច (Kurt Koch) អ្នកទទួលខុសត្រូវក្រសួងលើកកំពស់ឯកភាពគ្រីស្តបរិស័ទ៕