សន្តអាសនៈរៀបចំកិច្ចសន្ទនាជាមួយក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍អាល្លឺម៉ង់
មន្ត្រីជាន់ខ្ពស់នៃសន្តអាសនៈនៅពេលថ្មីៗនេះ ជួបពិភាក្សាជាមួយអ្នកតំណាងនៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអាល្លឺម៉ង់អំពីទ្រឹស្ដី និងគោលលទ្ធិជាច្រើនដែលបានលើកឡើងនៅក្នុងឯកសារពីដំណើរការរៀបចំសន្និបាតព្រះសហគមន៍ ក្នុងប្រទេសអាល្លឺម៉ង់។
ជំនួបលើក នេះធ្វើឡើងបន្ទាប់ពីការជួបពីមុនដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ហើយកិច្ចប្រជុំបានដំណើរការនៅក្រោមលក្ខណៈនិង បរិយាកាសវិជ្ជមាន និងស្ថាបនា ជុំវិញបញ្ហា ដែលបានលើកឡើងនៅក្នុងឯកសារនៃផ្លូវសន្និបាត នៃព្រះសហគមន៍កាតូលិកនៅប្រទេសអាល្លឺម៉ង់ ។
នៅក្នុងកិច្ចពិភាក្សាគឺបានផ្តោតសំខាន់ដើម្បីជម្រះនូវមន្ទិលអំពីភាពខុសគ្នាដើម្បីធ្វើយ៉ាងណាពង្រឹងជំនឿនិងការប្រកាសដំណឹងល្អកាន់តែមានប្រសិទ្ធភាព ។
នៅក្នុងកិច្ចប្រជុំនេះគឺមានការចូលរួមពីលោកកាឌីណាល់ដែលជាអ្នកជំនាញផ្នែកច្បាប់របស់ព្រះសហគមន៍កាតូលិក អ្នកឯកទេសខាងជំនឿ ដែលរួមមានទាំងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអសនៈនិង អ្នកជំនាញជាច្រើនរូបទៀត ហើយខាងព្រះសហគមន៍ កាតូលិកអាល្លឺម៉ង់ គឺតំណាងព្រះសហគមន៍ដែកជាអភិបាល អ្នកដឹកនាំខាងគណកម្មការប្រតិបត្តិកជំនឿ គ្រូគង្វាល អ្នកប្រកាសដំណឹងល្អជាដើម៕