សន្តអាសនៈប្រកាសស្ថិតិសមាជិកព្រះសហគមន៍ថ្មី

ការិយាល័យសិ្ថតិកណ្តាលនៃព្រះសហគមន៍កាតូលិកបានប្រកាសអំពីស្ថិតិថ្មីនៃសមាជិកព្រះសហគមន៍នៅលើពិភពលោក។

ឯកសារដែលគេបានផ្សព្វផ្សាយអំពីស្ថិតិនៃសមាជិកព្រះសហគមន៍កាតូលិកឆ្នាំ២០២២បានប្រកាស់ថា ចំនួនគ្រិស្តបរិស័ទដែលបានឆ្លងកាត់ពិធីជ្រមុជទឹកនៅលើពិភពលោកបានកើនឡើងពី ១.៣៧៦ពាន់លាននាក់ ដល់ ១.៣៩០ ពាន់លាននាក់ ពោលគឺទទួលបានកំណើនប្រមាណជា ១ភាគរយ​។​

នៅក្នុងនោះនៅអាហ្រ្វិកមានកំណើន៣ភាគរយ ដោយមានគ្រិស្តបរិស័ទ២៧៣លាននាក់ អឺរ៉ុបនៅមិនឡើងមិនចុះគឺប្រមាណជា ២៨៦លាននាក់ នៅអាមេរិក និង​អាស៊ី គឺកើនឡើងក្រោម១ភាគរយ ។

ប្រភពដដែលបានបន្តថា នៅលើពិភពលោកនេះ មានលោកអភិបាលសរុប ៥៣៥៣ រូប ពោ លគឺមានការកើនឡើងនៅអាហ្រ្វិក និង អាស៊ី ដែលមានព្រះសហគមន៍ថ្មីខ្លះ ខណៈដែល ចំនួនបូជាចារ្យវិញ គឺថយចុះ។

លោកបូជាចារ្យដែលបម្រើកិច្ចការជំនឿនិងប្រកាសដំណឹងល្អនៅទូទាំងពិភពលោកមានត្រឹមតែ៤០៧ ៧៣០ នាក់ ថយចុះ ១៤២ រូប ។ នៅលើពិភពលោកស្ថិតិលោកបូជាចារ្យថយ តែនៅអាហ្រ្វិកនិងអាស៊ី គឺមានការកើនឡើងដោយបូជាចារ្យនៅអាហ្រ្វិកកើនឡើង ៣,២ភាគរយ និង​នៅអាស៊ី​កើន១,៦ភាគរយ៕

Daily Program

Livesteam thumbnail