សន្តអាសនៈប្រកាសមូលបទនៃការប្រារព្ធទិវាជនភៀសខ្លួនពិភពលោក២០២៤
សន្តអាសនៈបានប្រកាសរួចហើយនូវប្រធានបទសម្រាប់ការរៀបចំទិវាជនភៀសខ្លួន និង ឥន្តោប្រវេសពិភពលោកឆ្នាំ២០២៤ ដែលគ្រោងនឹងរៀបចំនៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
ក្រសួងទទួលបន្ទូកការលើកកំពស់ការអភិវឌ្ឍន៍មនុស្សជាតិរបស់សន្តអាសនៈបានប្រកាសថា ប្រធានបទសម្រាប់ទិវាជនភៀសខ្លួននិងឥន្តោប្រវេសន៍ពិភពលោកលើកទី១១០ គឺព្រះជាម្ចាស់ទ្រង់យាងដំណើរជាមួយនឹងប្រជារាស្រ្តទ្រង់។
ក្រសួងទទួលបន្ទុកការលើកកំពស់ការអភិវឌ្ឍន៍មនុស្សជាតិបានជូនដំណឹងផងដែរថា ប្រធាន បទនេះគឺចង់ឲ្យគ្រិស្តបរិស័ទរិះគិតនូវទំហំនៃការធ្វើដំណើរមិនចេះនឿយហត់របស់ព្រះជាម្ចាស់ ជាមួយនឹងជនភៀសខ្លួន ។
ប្រភពដដែលបានបន្តថា ព្រះសហគមន៍ចង់ឲ្យទិវានេះ ក្លាយជាផ្លូវមួយដែលនឹងលើកកំពស់ទាំងអស់គ្នា ដើម្បីពង្រឹងការយល់ពីទុក្ខលំបាក យល់ពីការខិតខំប្រឹងប្រែង និង ទទួលស្គាល់ តម្លៃនៃការការពារនិងគោរពអ្នកដទៃ។
ទិវាជនភៀសខ្លួននិងឥន្តោប្រវេសន៍ពិភពលោកនេះត្រូវបានសន្តអសនៈរៀបចំឡើងដំបូងនៅក្នុងឆ្នាំ១៩១៤ ហើយ ក៏បានទទួលការលើកទឹកចិត្តនិងគាំទ្រឲ្យបន្តយកចិត្តទុកនិងជនភៀសខ្លួន និងឥន្តោប្រវេសន៍នានា៕