សន្តអាសនៈ៖ គ្មានសន្តិភាពណាកើតមាន បើគ្មានការសន្ទនា
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន ( Pietro Parolin) នាយករដ្ឋមន្រ្តីសន្តអាសនៈបានអះអាងថា សន្តិភាពសំខាន់ណាស់ ប៉ុន្តែមិនអាចមានសន្តិភាពណាកើតមានដោយគ្មានការសន្ទនាបានឡើយ។
លោកកាឌីណាល់បានបន្តទៀតថា ការបើកតុចរចារសម្រាប់សន្តិភាព គឺជាគោលគំនិតដែលគាំទ្ររបស់បុរីវ៉ាទីកង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានបញ្ជាក់បែបនេះ នៅក្នុងពេល ដែលលោកបានចូលរួមប្រជុំជាមួយនឹងម្ចាស់ជ័យភាគីពានរង្វាន់ណូបែលប្រហែល ៣០ នាក់កាលពីចុងសប្តាហ៍កន្លងទៅ។
លោកកាឌីណាល់បានបន្តថា លោកសូមយកឱកាសនេះបញ្ជាក់ឡើងវិញនូវសិទ្ធិដែលមិនអាចកាត់ថ្លៃបានក្នុងការការពារខ្លួន សង្រ្គាមគឺជាបរាជ័យរបស់មនុស្សជាតិទាំងមូល ហើយមិនមែនសម្រាប់តែភាគីនីមួយៗដែលពាក់ព័ន្ធនោះទេ។
លោកកាឌីណាល់បានបន្ថែមទៀតថា សង្រ្គាមទាំងអស់គឺផ្ទុយនឹងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយ ប៉ុន្តែផ្ទុយទៅវិញសង្រ្គាមតែងតែធ្វើឱ្យអ្នកដែលពាក់ព័ន្ធកាន់តែមានសភាពខាតបង់កាន់តែធ្ងន់។
លោកកាឌីណាល់បានបន្ថែមថា ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យរស់នៅដោយសុខសាន្ត មិនមែនព្រះអង្គបង្កើតមនុស្សដើម្បីបំផ្លាញមនុស្សនោះទេ៕