សន្តអាសនៈប្រកាសបើកចំហរសិទ្ធិទទួលព្រះពររបស់គូរស្វាមីនានា
ក្រសួងគោលលទ្ធិនៃជំនឿរបស់សន្តអាសនៈបានចេញសេចក្តីប្រកាសជាផ្លូវការមួយ ដែលគេហៅតាមភាសាឡាតាំងថា Fiducia supplicans ថា គូសា្វមីនានាទោះជារៀបអាពាហ៍ពិពាហ៍ប្រក្រតី ឬមិនប្រក្រតីគ្រប់ស្ថានការណ៍គឺអាចទទួលព្រះពរបាន។
ការប្រកាសដែលទទួលបានការយល់ព្រមដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីពាក់កណ្តាល ខែធ្នូបានប្រកាសជាចំហរថា ចាប់ពីពេលនេះទៅ គូស្វាមីនានាទោះបីជាពូកគេរស់នៅជាមួយគ្នានៅក្នុងនាមជាគូស្វាមីភរិយានៅក្នុងស្ថានភាពណាក៏ដោយ គឺអោយតែពួកគេមានបំណង ទទួលព្រះពរគឺពួកគេអាចមានសិទ្ធិទទួលបានតាមការស្នើសុំ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា តាមការប្រកាសនោះ នៅពេលដែលមនុស្សពីរនាក់ស្ម័គ្រចិត្តស្រុះស្រួលគ្នាស្នើសុំព្រះសុំពរ នៅក្នុងនាមជាស្វាមីនិងភរិយា គឺពួកគេមានសិទ្ធិនៅក្នុងការទទួលបានព្រះពរនោះ ។
ការប្រកាសនេះគឺជាការប្រកាសមួយ ដែលបញ្ចប់បញ្ហាមន្ទិលនានាដែលបានកើតមានឡើងនៅក្នុងចំណោមគ្រីស្តបរិស័ទ ពីព្រោះថា នៅក្នុងពិភពលោកនៅពេលបច្ចុប្បន្ននេះចំណងអាពាហ៍ពិពាហ៍គឺមានជាច្រើនទម្រុង និងរូបភាព ដូច្នេះហើយបានជាមានការពិភាក្សានិង ពិគ្រោះយោបល់ជាច្រើនបានកើតមានឡើងជុំវិញបញ្ហានៃការស្នើសុំព្រះពរនេះ៕