សន្តអាសនៈបើកកន្លែងបោកសម្លៀកបំពាក់ និងងួតទឹកជូនអ្នកក្រីក្រ
លោកកាឌីណាល់ ខុនរ៉ាង ក្រាជូវស្គី (Konrad Krajewski) បេសកម្មជនពិសេសរបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និងជាអ្នកទទួលខុសត្រូវក្រសួងគ្រប់គ្រងកិច្ចការមនុស្សធម៌ និងបម្រើព្រះសហគមន៍ បានបន្តបើកដំណើរការកន្លែងផ្តល់សេវាកម្មបោកសម្លៀកបំពាក់ និងងូតទឹកដល់អ្នកដែលគ្មានផ្ទះសម្បែង។
វ៉ាទីកង់ញូវបានរាយការណ៍ថា មជ្ឈមណ្ឌលផ្តល់សេវាកម្មពិសេសសម្រាប់ទុរគតជននេះ បានសម្ភោធដោយលោកកាឌីណាល់ ហើយគេដឹងថា ទីនោះគឺជាមជ្ឈមណ្ឌលទី៥ ដែលសម្តេចប៉ាបបានណែនាំអោយបើកដំណើរការដើម្បីលើកំពស់បញ្ហាអនាម័យ និងលើកកំពស់សុខមាលភាពអ្នកក្រីក្រ។
មជ្ឈមណ្ឌលផ្តល់សេវាកម្មនេះមានទីតាំងស្ថិតនៅទីក្រុង ណាបផល (Naples)នៅក្នុងប្រទេសអ៊ីតាលី ដែលទីនោះគឺអនុញ្ញាតឲ្យគ្រប់គ្នាជាពិសេសគឺអ្នកក្រីក្រ អស់អ្នកដែលគ្មានទីជម្រកគឺអាចមកទទួលសេវាកម្មនៅទីនោះបាន។
គួររំលឹកថា មជ្ឈមណ្ឌលនេះត្រូវបានសម្តេចប៉ាបបានផ្តួចផ្តើមអោយសន្តអសនៈដាក់អោយដំណើរការឡើងតាំងតែពីឆ្នាំ២០១៧ ដោយសេវាកម្មនេះគ្រប់គ្រងនឹងទទួលខុសត្រុវដោយ សហគមន៍ សន្ត អេជីឌីអូ (St. Egidio)។
ឧបករណ៍ដែលបំពាក់និងគ្រប់គ្រងដោយក្រុមការងារសន្តអេជីឌីអូនេះ គឺមានបំពាក់ម៉ាស៊ីនបោកសំលៀកបំបាក់ ម៉ាស៊ីនសំងួតសម្លៀកបំបាក់ និងឧបករណ៍សម្រាប់ងូតទឹក។
លោកកាឌីណាល់ បានមានប្រសាសន៍ថា ព្រះសហគមន៍រៀបចំមជ្ឈមណ្ឌលនេះឡើងគឺដើម្បីជួយដល់ជនដែលត្រូវជួយនិងកំពុងតែត្រូវការជំនួយ៕