សន្តអាសនៈនឹងបើកការដ្ឋានជួសជុលវិសាលវិហារ សន្តសិលា បាស៊ីលីកា
អគារដែលមានចំណាស់ប្រហែលជា ៤០០ ឆ្នាំនឹងចាប់ផ្តើមធ្វើការជួសជុល ដើម្បីត្រៀមរៀបចំកម្មវិធីឆ្នាំនៃអំណរសប្បាយ២០២៥ខាងមុខ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរការជួសជុលនិងស្តារអគារដ៏ចំណាស់មួយនេះ គឺត្រូវការរយៈពេលប្រមាណជា ១០ខែ។
អគារនេះ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ព្រះសហគមន៍កាតូលិក ដែលបានដើរតួនាទីជាកន្លែងសក្ការបូជារបស់គ្រិស្តបរិស័ទអស់ជាច្រើនឆ្នាំកន្លងមកហើយ។
គេដឹងថា អគារនេះត្រូវបានកសាងឡើងដោយលោកបូជាចារ្យ ម៉ាយឃើល ម៉ាកជីវនី (Michael McGivney) នៅក្នុងឆ្នាំ១៨៨២ ។
លោកកាឌីណាល់បានមានប្រសាសន៍ថា នេះការប្តេជ្ញាចិត្តរបស់សន្តអសនៈចំពោះការស្តារឡើងវិញ និងជាការ ឆ្លុះបញ្ចាំងនូវ ការសន្យាយូរអង្វែងរបស់យើងចំពោះគោលការណ៍សំខាន់ៗនៃសប្បុរសធម៌ និងការរួបរួមរបស់យើង៕