សន្តអសនៈព្រួយបារម្ភអំពីស្ថានភាពទូទៅនៃសង្រ្គាមនៅមជ្ឈឹមបូព៌ា

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអសនៈបានបញ្ជាក់អំពីការព្រួយបារម្ភអំពីស្ថានភាពទូទៅនៃសង្រ្គាមដែលកំពុងតែកើតនៅហ្គាហ្សា ហើយបារម្ភថាវាអាចផ្ទុះពេញនៅតំបន់មជ្ឈឹមបូព៌ា​។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការព្រួយបារម្ភនេះនៅពេលដែលលោកកាឌីណាល់បានចូលរួមនៅក្នុងកម្មវិធីមួយនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាអ៊ីតាលីកាលពីសប្តាហ៍មុន ។

លោកកាឌីណាល់បានមានប្រសាសន៍ថា ស្ថានការណ៍នៅមជ្ឈឹមបូព៌ាគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ពិបាកប៉ាន់ស្មាន ខណៈដែល ក្រុមឧទ្ទាមហូទី នៅយេមែន បានបើកការវាយប្រហារនៅសមុទ្រក្រហម រីឯអ៊ីរ៉ង់ឯណោះវិញបានបាញ់មីស៊ីលលើតំបន់ អឺប៊ីល (Erbil) នៅក្នុងប្រទេសអ៊ីរ៉ាក់​។​

លោកបានលើកឡើយដោយបង្ហាញនូវការព្រួយបារម្ភថា ប្រសិនបើវិធានការសន្តិភាពមិនត្រូវគេប្រកាន់យក ហើយការវាយប្រហារចេះតែកើតមាននោះ លទ្ធភាពនៃការផ្ទុះនិងរីកដាលដាលនៃទំនាស់គឺកាន់តែរីករាលដាល​។​

លោកកាឌីណាល់បាននិយាយថា "គ្រោះថ្នាក់ណាស់នៅទីនោះ ។ កំដៅនិងភាពពុះកញ្ជ្រោលកំពុងកើនឡើងខ្ពស់ ដូច្នេះយើងគ្រប់គ្នាត្រូវធានាថា គ្រប់គ្នាព្យាយាមគ្រប់គ្រងប្រតិកម្មរបស់ពួកគេ ដើម្បីកុំឱ្យមានការផ្ទុះឡើងជាទូទៅនៃជម្លោះនៅតំបន់នោះ"។

Daily Program

Livesteam thumbnail